សន្តិសុខសង្គម
សាច់បង្កកខូចគុណភាពជាង ២៦ តោនត្រូវបានដុតកម្ទេចចោលនៅទីលានចាក់សំរាម ខណ្ឌដង្កោ
នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដុតកម្ទេចចោលសាច់បង្កកខូចគុណភាពសរុប ២៦ ១៦០ គីឡូក្រាម នៅទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សាច់បង្កកដែលត្រូវកម្ទេចចោល រួមមាន ឆ្អឹងជំនីជ្រូក.សសៃគោ.គូទមាន់ .ខ្លាញ់ជ្រូក .ស្លាបមាន់ .សាច់មាន់កិន .សាច់គោ .សាច់ជ្រូក និងសសៃជើងមាន់។ សាច់បង្កកខូចគុណភាពនេះ ត្រូវបានដកហូតចេញពីកន្លែងស្តុកសាច់បង្កកចម្រុះចំនួន ២កន្លែង និងរថយន្តដឹកសាច់ ១គ្រឿង នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

លោក ហ៊ុន សារ៉ាត់ បានឲ្យដឹងថា ការដុតកម្ទេចចោលសាច់បង្កកខូចគុណភាពទាំងនេះ ក្នុងគោលបំណងការពារសុខភាពសាធារណៈ និងបង្កើនសុវត្ថិភាពអាហាររបស់ប្រជាពលរដ្ឋ ព្រមទាំងជាការព្រមានដល់ពាណិជ្ជករ ឲ្យប្រកាន់ខ្ជាប់តាមបទប្បញ្ញត្តិច្បាប់៕
អត្ថបទ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


