សេដ្ឋកិច្ច
យន្តហោះជាច្រើន ចុះចតបន្តកន្ទុយគ្នា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
មន្ត្រីអាកាសយានដ្ឋានអន្តរជាតិតេជោ បានបង្ហើបឱ្យដឹងថា អាកាសយានដ្ឋាអន្តរជាតិតេជោ មានភាពមាញឹកច្រើន នៅពេល្ងាច ដោយមានយន្តហោះចុះចតបន្តកន្ទុយគ្នានៅល្ងាចថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥។

ជើងហោះហើរក្នុងតំបន់ មកពីប្រទេសផ្សេងៗចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅល្ងាចថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ដោយចុះចតចន្លោះប្រមាណ ២០ នាទី មានយន្តហោះចុះមួយ ឬអាចក្រោមនេះ។
អាកាសយានដ្ឋានបានបើកដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ ហើយមានអ្នកដំណើរចេញ-ចូលប្រមាណ ១ ម៉ឺន ៥ ពាន់នាក់ ក្នុងមួយថ្ងៃ និងជើងហោះហើរប្រមាណ ១៣០ (ទ្វេទិស) ជើង ក្នុងមួយថ្ងៃ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាព្រលានយន្តហោះថ្មីសន្លាងរបស់កម្ពុជា មានទំហំដី ២៦០០ហិកតា លំដាប់ថ្នាក់ 4F។

អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ឡើងក្រោមទឹកប្រាក់វិនិយោគជាង ២,១៥ ប៊ីលាន ដុល្លារ (២១៥០លានដុល្លារ) ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដោយទុនវិនិយោគនេះជារបស់ជនជាតិខ្មែរ ១០០%។
អាកាសយានដ្ឋានអន្តរជាតិតេជោ រចនា និងសាងសង់ឡើងដោយក្រុមហ៊ុនល្បីៗពហុជាតិ ដែលក្នុងនោះរួមមាន ស្ថានីយអ្នកដំណើរគូសប្លង់ស្ថាបត្យកម្មដោយស្ថាបត្យករជនជាតិអង់គ្លេស និងគ្រប់គ្រងការសាងសង់ជារួមដោយក្រុមហ៊ុន OCIC។
អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមឡើងក្នុងដំណាក់កាលទី១ ជាមួយសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ១៥ លាននាក់ក្នុងមួយឆ្នាំ និងមានគម្រោងពង្រីកបន្ថែមដើម្បីទទួលអ្នកដំណើរបាន ៣០លាននាក់ក្នុងឆ្នាំ ២០៣០ និងអ្នកដំណើរ ៥០ លាននាក់នៅឆ្នាំ២០៥០៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


