ព័ត៌មានជាតិ
សម័យប្រឡង ២០២៥ ជាឆ្នាំដំបូងមានបេក្ខជនជាប់និទ្ទេស Aច្រើនជាងគេក្នុងរយៈពេលជាង១០ឆ្នាំ
សម័យប្រឡង ២៨ សីហា ២០២៥ គឺជាឆ្នាំដំបូងហើយដែលមានបេក្ខជនប្រឡងជាប់ជាប់និទ្ទេស Aច្រើនជាងគេបង្អស់រហូតដល់ទៅ ៣០០៣នាក់ ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ បន្ទាប់ពីក្រសួងអប់រំ យុវជននិងកីឡា បានធ្វើកំណែទម្រង់ប្រឡងបាក់ឌុប ដើម្បីពង្រឹងសមត្ថភាពសិស្ស តម្លាភាព និងអ្នកចេះគឺជាប់។

ផ្អែកលើរបាយការណ៍របស់ក្រសួងអប់រំ គិតចាប់ពីឆ្នាំ ២០១៤មក ជាឆ្នាំដំបូងដែលក្រសួងបានរឹងបន្តឹងប្រឡងបាក់ឌុបខ្លាំង គឺមានបេក្ខជនជាប់និទ្ទេស A ចំនួន ១១ នាក់ប៉ុណ្ណោះ។ នៅឆ្នាំ២០១៥មានបេក្ខជនជាប់និទ្ទេសAកើនឡើងដល់១០៨នាក់ ខណៈឆ្នាំ២០១៦មានបេក្ខជនជាប់និទ្ទេសAកើនឡើងដល់៤០៥នាក់។ ចំណែកនៅឆ្នាំ២០១៧ មានបេក្ខជនជាប់និទ្ទេសAកើនឡើង៤២៤នាក់ ហើយឆ្នាំ២០១៨មានបេក្ខជនជាប់និទ្ទេសAធ្លាក់មកត្រឹម៤០៨នាក់ ក្រោយមកទៀតនៅឆ្នាំ២០១៩មានបេក្ខជនជាប់និទ្ទេសAកើនឡើងដល់៤៤៣នាក់។
យ៉ាងណាមិញ នៅឆ្នាំ ២០២០ មិនមានការរៀបចំប្រឡងបាក់ឌុបនោះទេ គឺរារដ្ឋាភិបាលបានអនុញ្ញាតឱ្យបេក្ខជនជាប់ទាំងអស់ដោយសារការរាតត្បាតជំងឺកូវីដ១៩។ ចំណែកឆ្នាំ២០២១មានបេក្ខជនជាប់និទ្ទេសAកើនឡើងដល់រហូតចំនួន១៧៥៣នាក់ ខណៈឆ្នាំ២០២២មានបេក្ខជនជាប់និទ្ទេស A ចំនួន ១ ០៤៩ នាក់ ។
ចំនួនសិស្សដែលប្រឡងជាប់និទ្ទេស A បានបន្តកើនឡើងជាបន្តបន្ទាប់ ដោយនៅឆ្នាំ២០២៣មានបេក្ខជនជាប់និទ្ទេស A មានចំនួន ១ ៦៧៣នាក់ ខណៈឆ្នាំ២០២៤មានបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់។ លើសពីនេះ សម័យប្រឡងឆ្នាំ ២០២៥ មានបេក្ខជនជាប់និទ្ទេស A ចំនួនរហូតដល់ ៣ ០០៣នាក់ ដែលជាចំនួនច្រើនជាគេបំផុតនៅក្នុងរយៈពេលប្រមាណ ១០ ឆ្នាំចុងក្រោយនេះ។
នៅក្នុងឱកាសអញ្ជើញចូលរួមកាត់ប្រធានវិញ្ញាសាប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យព្រះសីសុវត្ថិកាលពីថ្ងៃទី២៨សីហា លោកហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានរំពឹងរួចហើយថាប្រឡងបាក់ឌុបឆ្នាំ២០២៥នេះនឹងមានបេក្ខជនជាប់និទ្ទេស Aច្រើនជាងឆ្នាំមុនៗ។

ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស។ ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ ត្រូវជា ៨៤.៥៦ ភាគរយ នៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់ និទ្ទេស A ចំនួន ៣ ០០៣ នាក់, និទ្ទេស B ចំនួន ៩ ៩០១ នាក់, និទ្ទេស C ចំនួន ២៨ ៨០១ នាក់, និទ្ទេស D ចំនួន ៤៥ ៨៥៩ នាក់, និងនិទ្ទេស E ចំនួន ៣៤ ៩០៩ នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


