កីឡា
Haaland វ៉ា Van Nistelrooy, Messi ក្លាយជាកីឡាកររកបាន ៥០ គ្រាប់លឿនបំផុតនៅ UCL
ខ្សែប្រយុទ្ធរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Erling Haaland បានបង្ហាញសក្តានុពលនៃការស៊ុតបញ្ចូលទីរបស់ខ្លួនយ៉ាងអស្ចារ្យ ដោយបានវ៉ាអតីតកីឡាករ Ruud Van Nistelrooy និង Lionel Messi ក្លាយជាកីឡាករ ដែលរកបានគ្រាប់បាល់ ៥០ គ្រាប់លឿនជាងគេក្នុងពានរង្វាន់ UEFA Champions League។

ដើមឡើយ កំណត់ត្រាអ្នករកបានគ្រាប់បាល់ ៥០ គ្រាប់លឿនជាងគេបំផុតក្នុងពាន UCL គឺត្រូវបានកាន់កាប់ដោយអតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid លោក Van Nistelrooy ដែលពេលនោះលោកចាយពេល ៦២ ប្រកួត។ ចំណែកអតីតខ្សែប្រយុទ្ធ Barcelona កីឡាករ Lionel Messi បានចាយពេលចំនួន ៦៦ ប្រកួត ដើម្បីរកបាន ៥០ គ្រាប់ក្នុងពាន UCL។


ថ្មីៗនេះ Haaland បានធ្វើឱ្យអ្នកគាំទ្របាល់ទាត់មានការភ្ញាក់ផ្អើលជាខ្លាំង ដោយរូបគេបានចាយពេលត្រឹម ៤៩ ប្រកួតប៉ុណ្ណោះជាមួយ Man City និង Borussia Dortmund ដើម្បីរកបាន ៥០ គ្រាប់ក្នុងពាន UCL។
គួរឱ្យដឹងថា គ្រាប់បាល់ទី ៥០ របស់ Haaland ក្នុងពាន UCL នេះ គឺរកបាននៅក្នុងការប្រកួតទល់នឹង Napoli កាលពីយប់រំលងអាធ្រាត្រថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៥ ដែលពេលនោះរូបគេរកបាន ១ គ្រាប់ ជួយឱ្យ Man City ទទួលជ័យជម្នះក្នុងលទ្ធផល ២ ទល់នឹង ០៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ONE Football
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


