ព័ត៌មានជាតិ
ទេសចរទៅកម្សាន្តខេត្តក្រចេះកើងឡើងជាង ២ ម៉ឺននាក់ រយៈពេល ៣ ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ
យោងតាមប្រភពពីអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឱ្យដឹងថា ចំនួនភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដើរកម្សាន្តនៅតាមរមណីដ្ឋានក្នុងខេត្តក្នុងរយៈពេល ៣ ថ្ងៃ គិតចាប់ពីថ្ងៃភ្ជុំទី១ ដល់ថ្ងៃទី៣ (ថ្ងៃទី ២១-២២-២៣) មានការកើនឡើងប្រមាណជាង ២ ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិសរុបចំនួន ២៧.៥៧៦ នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ៥.១៩៤ នាក់ កើន ២២.៣៨២ នាក់។ ភ្ញៀវអន្តរជាតិ សរុបចំនួន ១៣៥ នាក់ ប្រៀបធៀបឆ្នាំ២០២៤ ចំនួន ១១១ នាក់ កើន ២៤ នាក់។



រមណីដ្ឋានជាគោលដៅកម្សាន្តរបស់ភ្ញៀវទេសចរមានរមណីដ្ឋានប្រវត្តិសាស្រ្តចំនួន ៧ កន្លែងមាន៖ ១-វត្តវិហារសសរ១០០ ២-ភ្នំសំបុក ៣-វត្តវិហារបុរាណរកាកណ្តាល ៤-ភ្នំសុពណ៌កាឡី ៥-ប្រាសាទប្រាំ ៦-វិមានរណសិរ្ស ២ ធ្នូ ៧-ព្រៃគគីរភ្នំព្រះ និងរមណីដ្ឋានកែច្នៃចំនួន ១ កន្លែង គឺឆ្នេរខ្សាច់សុពណ៌គិរី រួមទាំងរមណីដ្ឋានធម្មជាតិចំនួន ១ កន្លែង គឺ អន្លង់ផ្សោតកាំពី។


ពាក់ព័ន្ធស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងរយៈពេល ១៥ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌទូទាំងខេត្តក្រចេះ មានភាពល្អប្រសើរ ពុំមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងគួរឱ្យកក់សម្គាល់ ឬប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋឡើយ ក៏ដូចជាករណីក្មេងទំនើងជាដើម។ នេះបើងតាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ។
លោកឧត្តមសេនីយ៍ត្រី ហ៊ន ប៉ូច ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឱ្យកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ជាទូទៅសន្តិសុខសណ្ដាប់ធ្នាប់មានភាពល្អប្រសើរ ករណីគ្រោះថ្នាក់ចរាចរណ៍ អត់មានអ្នកស្លាប់ ជាពិសេស ក្មេងទំនើង អត់មាន ១០០% តែម្តង នេះគឺដោយសារមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ កម្លាំងនគរបាលខេត្ត បានចុះល្បាតចាប់ជាប្រចាំ៕
អត្ថបទ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


