ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតីបារាំង ជាប់ពន្ធនាគារ៥ឆ្នាំ ព្រោះទទួលលុយខុសច្បាប់ពី Gaddafi
អតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy ត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែកញ្ញាឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ បន្ទាប់ពីរកឃើញថាមានពិរុទ្ធពីបទសមគំនិតឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងមូលនិធិខុសច្បាប់រាប់លានអឺរ៉ូដែលត្រូវបានចោទប្រកាន់ថាបានផ្តល់ដោយអតីតមេដឹកនាំលីប៊ីលោក Muammar Gaddafi។

លោក Sarkozy ដែលគ្រប់គ្រងប្រទេសបារាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ បានបរិហារសាលក្រមនេះថា«ធ្ងន់ធ្ងរបំផុតសម្រាប់នីតិរដ្ឋ» ដោយទទូចថា ករណីនេះគឺមានហេតុផលនយោបាយ។ លោកបាននិយាយនៅខាងក្រៅតុលាការថា «បើពួកគេចង់ឲ្យខ្ញុំដេកក្នុងគុក ខ្ញុំនឹងដេកក្នុងគុក ប៉ុន្តែជាមួយមោទនភាព និងសេចក្តីថ្លៃថ្នូរ»។
រដ្ឋអាជ្ញាបានចោទប្រកាន់លោក Sarkozy ថាបានទទួលយកលុយរាប់លានពីលោក Gaddafi ដើម្បីផ្តល់មូលនិធិដល់យុទ្ធនាការប្រធានាធិបតីឆ្នាំ២០០៧របស់គាត់ ជាថ្នូរនឹងការជួយមេដឹកនាំលីប៊ីធ្វើឲ្យប្រសើរឡើងនូវជំហររបស់ខ្លួននៅលោកខាងលិច។ ចៅក្រម Nathalie Gavarino បាននិយាយថា លោក Sarkozy បានអនុញ្ញាតឲ្យជំនួយការជិតស្និទ្ធទៅជួបមន្ត្រីលីប៊ី ដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ទោះបីជាតុលាការបានរកឃើញព័ស្តុតាងមិនគ្រប់គ្រាន់ដែលថាគាត់ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីមូលនិធិក៏ដោយ។
លោក Sarkozy ក៏ត្រូវបានតុលាការតម្រូវឲ្យបង់ប្រាក់ពិន័យចំនួន ១០០ ០០០អឺរ៉ូផងដែរ។ នេះជាលើកដំបូងហើយដែលអតីតប្រធានាធិបតីបារាំងប្រឈមនឹងការជាប់ពន្ធនាគារក្នុងករណីបែបនេះ។
ការស៊ើបអង្កេតលើលោក Sarkozy បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៣ ពីរឆ្នាំបន្ទាប់ពីកូនប្រុសរបស់លោក Gaddafi ឈ្មោះ Saif al-Islam បានចោទប្រកាន់អតីតមេដឹកនាំបារាំងថាបានយកមូលនិធិយុទ្ធនាការពីលីប៊ី។ នៅក្នុងឆ្នាំ២០១៤ អ្នកជំនួញជនជាតិលីបង់ Ziad Takieddine បានអះអាងថាមានព័ស្តុតាងដែលថាយុទ្ធនាការរបស់លោក Sarkozy ត្រូវបានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនដោយប្រទេសលីប៊ី ជាមួយនឹងការទូទាត់សរុបរហូតដល់ ៥០លានអឺរ៉ូ។
សម្ព័ន្ធមិត្តដែលមានឋានៈខ្ពស់មួយចំនួនក៏ត្រូវបានកាត់ទោសផងដែរ។ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Claude Gueant ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទពុករលួយ ខណៈដែលអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម្នាក់ទៀតគឺលោក Brice Hortefeux ត្រូវបានកាត់ទោសពីបទសមគំនិតឧក្រិដ្ឋកម្ម៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


