ព័ត៌មានអន្ដរជាតិ
វៀតណាមរំពឹងកើបចំណូលជាង ៦ ប៊ីលានដុល្លារ ពីការនាំចេញបន្លែផ្លែឈើ ត្រឹម ៩ ខែដើមឆ្នាំ
ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានប៉ាន់ស្មានថា ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមអាចនឹងកើនលើស ៦,១១ ប៊ីលានដុល្លារ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ដោយកើនឡើង ៨,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន VNA។

គិតតែក្នុងខែកញ្ញា ការនាំចេញបន្លែផ្លែឈើវៀតណាម បានហក់ដល់ទៅ ១,២៩ ប៊ីលានដុល្លារ ដែលជាអត្រាប្រចាំខែខ្ពស់បំផុតមិនធ្លាប់មាន ដោយកើនឡើង ៣៦ ភាគរយ ធៀបនឹងខែសីហា និង ៤១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយនឹងសន្ទុះកំណើនដ៏ខ្លាំងនេះ វៀតណាមនឹងអាចកើបចំណូលបានស្មើ ឬលើសពី ៨ ប៊ីលានដុល្លារពីការនាំចេញបន្លែផ្លែឈើ គិតត្រឹមបំណាច់ឆ្នាំ។
ដើម្បីរក្សាកំណើននេះ អ្នកជំនាញជំរុញឱ្យឧស្សាហកម្មបន្លែ និងផ្លែឈើវៀតណាម ពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទីផ្សារសំខាន់ៗ ជាពិសេសបណ្តាប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម ដូចជាជប៉ុន កូរ៉េខាងត្បូង សហភាពអឺរ៉ុប និងចិន។ ការកំណត់អាទិភាពគោលដៅទាំងនេះ រំពឹងថានឹងកាត់បន្ថយហានិភ័យ និងធានាបាននូវតម្លៃនាំចេញរយៈពេលវែង។
បច្ចុប្បន្ន ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម គ្រោងបង្កើនការផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ផលិតផលដែលអាចនាំចេញជាផ្លូវការ និងគុណសម្បត្តិទីផ្សារ រួមមាន ដូងស្រស់ ស្រកានាគ ខ្នុរ ចេក ឪឡឹក ស្វាយ មាន មង្ឃុត គូលេន សាវម៉ាវ ផាសិន និងទុរេន។ ក្នុងរយៈពេលវែងជាងនេះ ក្រសួងជំរុញឱ្យក្រុមហ៊ុននាំចេញវៀតណាមធ្វើពិពិធកម្មផលិតផលផ្លែឈើ និងបន្លែកែច្នៃ ដែលមានគុណភាពត្រូវតាមស្ដង់ដារសកល៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


