ព័ត៌មានអន្ដរជាតិ
៤ ខែដើមឆ្នាំ វៀតណាមនាំចេញបន្លែផ្លែឈើជាង ២ ប៊ីលានដុល្លារ កើនឡើងខ្លាំង
សមាគមផ្លែឈើ និងបន្លែវៀតណាមបានឱ្យដឹងថា ការនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាមបានកើនឡើងយ៉ាងខ្លាំងដល់ជាង ២ លានដុល្លារ ត្រឹមតែរយៈពេល ៤ ខែដើមឆ្នាំ ចំពេលវៀណាមពង្រឹងគុណភាព ហើយតម្រូវការសកលរឹងមាំ។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន VNS កាលពីថ្ងៃពុធ (២២ មេសា)។

សមាគមបានរាយការណ៍ពីប្រាក់ចំណូលនាំចេញជិត ៥៣២ លានដុល្លារអាមេរិកក្នុងខែមេសា ដែលធ្វើឱ្យតម្លៃនៃការនាំចេញសរុបសម្រាប់រយៈពេល ៤ ខែដើមឆ្នាំ ដល់ ២,០៦ ប៊ីលានដុល្លារ ដោយកើនឡើង ២២៍ ឆ្នាំលើឆ្នាំ។
ទំនិញនាំចេញសំខាន់ៗរួមមាន ផ្លែធូរេន ផ្លែខ្នុរ ដូង ផ្លែផាសិន ផ្លែក្រូចថ្លុង និងផ្លែមៀន។ ចិននៅតែជាទីផ្សារធំបំផុតរបស់វៀតណាម ដែលរួមចំណែកជាងពាក់កណ្ដាលនៃតម្លៃនាំចេញសរុប បន្ទាប់មកគឺសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។
សមាគមនេះបានឲ្យដឹងថា ការនាំចេញដ៏រឹងមាំនៅដើមឆ្នាំ អាចធ្វើឱ្យវៀតណាមសម្រេចបានគោលដៅនាំចេញបន្លែផ្លែឈើដល់ ១០ ប៊ីលានដុល្លារ ឆ្នាំនេះ។ ការនាំចេញអាចនឹងកាន់តែខ្លាំង នៅពេលដល់រដូវផ្លែឈើសំខាន់ៗដូចជាគូលេន ស្វាយ និងទុរេន។
គួរគូសបញ្ជាក់ថា វៀតណាមបាននាំចេញផ្លែឈើ និងបន្លែ ប្រមាណ ៨,៥ ប៊ីលានដុល្លារកាលពីឆ្នាំមុន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


