ព័ត៌មានអន្ដរជាតិ
តម្លៃអង្ករនាំចេញវៀតណាមធ្លាក់ចុះយ៉ាងគំហុក ក្នុងនិន្នាការធ្លាក់ចុះសកល
ប្រទេសវៀតណាមបាននាំចេញអង្ករជាង ៧ លានតោន ចាប់ពីដើមឆ្នាំរហូតដល់ថ្ងៃទី ១៥ ខែតុលា ប៉ុន្តែតម្លៃនាំចេញបានធ្លាក់ចុះយ៉ាងគំហុក ដោយសារតែកម្សោយតម្រូវការពីឈ្មួញនាំចេញ ចំពេលដែលតម្លៃអង្ករអន្តរជាតិធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃចន្ទ។

សមាគមស្បៀងអាហារវៀតណាម (VFA) បានឱ្យដឹងថា ការនាំចេញអង្ករសរុបរបស់ប្រទេស បានឈានដល់ ៧,០២ លានតោន ជាមួយនឹងតម្លៃជិត ៣,៥៩ ប៊ីលានដុល្លារអាមេរិក។ ប៉ុន្តែតួលេខនេះ បង្ហាញពីការធ្លាក់ចុះ ៤,៥ ភាគរយ គិតជាបរិមាណ និងរហូតដល់ទៅ ២១,៩ ភាគរយ បើគិតជាតម្លៃ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កាលពីសប្តាហ៍មុន អង្ករផ្កាម្លិះបាក់ ៥% ត្រូវបានលក់ក្នុងតម្លៃ ៤២០-៤៣៥ ដុល្លារ/តោន ដែលជិតដល់កម្រិតទាបបំផុតក្នុងរយៈពេល ២ ខែ។ ពាណិជ្ជករម្នាក់នៅទីក្រុងហូជីមិញបាននិយាយថា ការជួញដូរក្នុងស្រុកនៅតែស្ងប់ស្ងាត់ ខណៈក្រុមហ៊ុននាំចេញជាច្រើនបានបន្ថយការទិញស្រូវពីកសិករ ដោយសារតែតម្រូវការនៅបរទេសចុះខ្សោយ។
មែនទែនតម្លៃ អង្ករវៀតណាម និងអន្តរជាតិបានធ្លាក់ចុះនៅឆ្នាំនេះ រហូតដល់ក្រោម ៤០០ ដុល្លារ/តោន ខណៈកាលពីឆ្នាំមុន តម្លៃអង្ករវៀតណាមបានលក់ជាមធ្យមប្រមាណ ៦០០ ដុល្លារ/តោន។

ការធ្លាក់ចុះនៃតម្លៃអង្ករសកលបែបនេះ បណ្ដាលមកពីកម្សោយតម្រូវការពីប្រទេសនាំចូល ឬបិទការនាំចូលជាពិសេសប្រទេសទិញធំៗ រួមមានឥណ្ឌូណេស៊ី និងហ្វីលីពីនជាដើម ចំពេលដែលផលិតកម្មស្រូវសកលហក់ឡើងដោយសារតែអំណោយផលអាកាសធាតុ។
កាលពីខែសីហា ហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករកំពូលលើពិភពលោក បានប្រកាសបិទការនាំចូលរយៈពេល ៦០ ថ្ងៃ ចាប់ពីថ្ងៃទី ១ កញ្ញា ហើយក្រោយមកប្រកាសបន្តបិទដល់ខែមេសា ឆ្នាំ ២០២៦ ដោយអនុញ្ញាតឱ្យនាំចូលតែនៅខែមករា ប៉ុណ្ណោះ។ ការណ៍នេះ កំពុងបង្កក្ដីបារម្ភសម្រាប់ប្រទេសនាំចេញធំៗ រួមទាំងវៀតណាម និងថៃ ពីការធ្លាក់ចុះតម្លៃស្រូវអង្ករ ដែលអាចបង្កការខាតបង់ធ្ងន់ធ្ងរសម្រាប់កសិករ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


