សេដ្ឋកិច្ច
ឆ្នាំនេះ ផ្លែត្របែក នៅបាត់ដំបង មានហាងឆេងល្អលើទីផ្សារ
ផ្លែត្របែកបណ្ដូលក្រហម និងផ្លែត្របែកក្រញូវ បច្ចុប្បន្នមានហាងឆេងល្អនៅលើទីផ្សារ ស្របពេលប្រជាពលរដ្ឋដែលជាម្ចាស់ចម្ការត្របែកត្រេកអរដោយសាររដូវនេះទឹកភ្លៀងបានអំណោយផលយ៉ាងល្អប្រសើរ ធ្វើឲ្យដំណាំត្របែកចេញផ្កាផ្លែស្រស់បំព្រង។

លោក ម៉ែន សុផល ជាម្ចាស់ចម្ការត្របែក នៅភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង រៀបរាប់ថា ត្របែករបស់លោក គឺ ទើបតែដាំបានប៉ុន្មានឆ្នាំនេះឯង ប៉ុន្តែមិនបានប៉ុន្មានផង ស្រាប់តែត្របែកដែលលោកប្រើមែកសាកយកមកតាម ចេញផ្កាផ្លែយ៉ាងល្អ។ ត្របែករបស់លោក គឺជាពូជត្របែកក្រញូវ ដែលមានគ្រាប់តិច ហើយផ្អែម និង ស្រួយឆ្ងាញ់ពិសា។

លោកបានបន្តថា ការដែលត្របែកចាប់ផ្ដើមចេញផ្លែ គឺលោកចាំបាច់ត្រូវតែដាក់រុំក្រដាស និងចងថង់ប្លាស្ទិក ដើម្បីបង្ការពីសត្វល្អិតទិច ព្រោះនាំឲ្យផ្លែត្របែកស្អុយ ឬអុជខ្មៅៗ ធ្វើឲ្យខូចសម្រស់ ហើយក៏អាចទាញឲ្យធ្លាក់តម្លៃផងដែរ។

បច្ចុប្បន្ននៅពេលប្រមូលផលគឺមិនខ្វះទេអ្នកដែលមកទិញដល់ចម្ការ ដោយលោកលក់ក្នុងតម្លៃសមរម្យ ដើម្បីឲ្យអាជីវករដែលយកទៅលក់បន្តនៅតាមផ្សារនានាអាចបានចំណេញខ្លះ ព្រោះលោកមិនបានចំណាយការធ្វើដំណើរទៅដល់ផ្សារនោះឡើយ ម្យ៉ាងទៀតត្របែកនៅក្នុងចំការដែលមានទំហំសមល្មមគឺអាចជួយសម្រាលនូវជីវភាពរបស់លោកបានមួយកម្រិត ហើយលោកក៏ព្យាយាមសាកមែកដើម្បីបំបែកដាំបន្តបន្ថែមទៀតទៅលើផ្ទៃដីដែលនៅសេសសល់។
អ្នកស្រី វង់ សាវ៉ន ជាអាជីវករលក់ផ្លែឈើនៅផ្សារបឹងឈូកកណ្ដាលក្រុងបាត់ដំបង បាននិយាយថា ត្របែកដែលអ្នកស្រីលើកពីគេយកមកលក់នៅក្នុងផ្សារនេះគឺជាប្រភេទត្របែកក្រញូវ បណ្ដូលស គ្រាប់តិច និងអាចលក់បានតម្លៃចាប់ពី ៥.០០០ ទៅ ៦.០០០ រៀល ក្នុង ១ គីឡូក្រាម ហើយសម្បូរអតិថិជនមកទិញណាស់ ព្រោះវាមានរសជាតិឆ្ងាញ់ ដោយមិនមានប្រើសារធាតុគីមីដូចផ្លែឈើនាំចូលពីប្រទេសជិតខាងឡើយ។
អ្នកស្រី បន្តថា ទោះជាវាមិនបានចំណេញច្រើនក្តី ក៏ប៉ុន្តែសម្រាប់អ្នកស្រីដែលលក់ផ្លែឈើច្រើនប្រភេទ ដូច្នេះបើសរុបរួមទៅមួយមុខចំណេញបន្តិចក៏អាចគ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់អ្នកស្រីដែរ ព្រោះវាជាទម្លាប់ដែលអ្នកស្រីរកស៊ីមុខរបរនេះជាយូរមកហើយ។ ម្យ៉ាងទៀត អ្នកស្រីបានបើកចិត្តយ៉ាងទូលាយថា បើទោះបីជាបច្ចុប្បន្នមានបញ្ហាអំពីចោរសៀមតែងចូលមកឈ្លានពានទឹកដីកម្ពុជាតាមបណ្ដោយព្រំដែនក៏ដោយ ក៏មិនបង្អាក់នូវការរកស៊ីប្រចាំថ្ងៃរបស់អ្នកស្រី និងអាជីវករផ្សេងទៀតដែរ ព្រោះវាជានាទីរបស់បងៗ កងទ័ព និងប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែទឹកចិត្តអ្នកស្រី និងប្រជាពលរដ្ឋដទៃទៀត ក៏មានការឈឺចាប់ខ្លាំងណាស់ដែរ ដោយមានតែការរួមគ្នាបរិច្ចាគថវិកា ដើម្បីជួយដល់កងទ័ពដែលនៅសមរភូមិមុខតែប៉ុណ្ណោះ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


