ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ៖ អ៊ីស្រាអែលត្រៀមអនុវត្តផែនការសន្តិភាពភ្លាមៗ ក្រោយហាម៉ាសព្រមលែងចំណាប់ខ្មាំង
រដ្ឋាភិបាលអ៊ីស្រាអែល បានប្រកាសនៅថ្ងៃសៅរ៍ទី៤ខែតុលានេះថា ខ្លួនកំពុងរៀបចំសម្រាប់«ការអនុវត្តភ្លាមៗ» នូវដំណាក់កាលដំបូងនៃផែនការសន្តិភាពតំបន់ហ្គាហ្សារបស់ប្រធានាធិបតី ដូណាល់ ត្រាំ បន្ទាប់ពីក្រុមហាម៉ាសយល់ព្រមលើលក្ខខណ្ឌសំខាន់ៗដែលពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំង។

សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានលើកឡើងថា អ៊ីស្រាអែលនឹងសហការយ៉ាងពេញលេញជាមួយលោក ត្រាំ និងក្រុមការងាររបស់គាត់។ សេចក្តីថ្លែងការណ៍បានសរសេរថា «ដោយផ្អែកលើការឆ្លើយតបរបស់ពួកហាម៉ាស [ចំពោះផែនការសន្តិភាព] អ៊ីស្រាអែលកំពុងរៀបចំសម្រាប់ការអនុវត្តភ្លាមៗនៃដំណាក់កាលទីមួយនៃផែនការរបស់លោក ត្រាំ ដែលជាការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់»។
ទន្ទឹមនោះ វិទ្យុកងទ័ពអ៊ីស្រាអែល បានរាយការណ៍ថា រដ្ឋាភិបាលបានណែនាំមេយោធាឲ្យកាត់បន្ថយប្រតិបត្តិការនៅតំបន់ហ្គាហ្សា និងផ្អាកផែនការសម្រាប់ការលុកលុយលើទឹកដីនៃទីក្រុងហ្គាហ្សា។
សេចក្ដីថ្លែងការណ៍របស់លោក ណេតាន់យ៉ាហ៊ូ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ ប្រាប់អ៊ីស្រាអែលថា ត្រូវតែឈប់ទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាភ្លាម បន្ទាប់ពីក្រុមហាម៉ាស យល់ព្រមដោះលែងចំណាប់ខ្មាំងទាំងអស់និងឯកភាពលើលក្ខខណ្ឌមួយចំនួន ដើម្បីពន្លត់ភ្លើងសង្គ្រាម។ លោក ត្រាំ បានលើកឡើងថា «អ៊ីស្រាអែល ត្រូវបញ្ឈប់ការទម្លាក់គ្រាប់បែកលើហ្គាហ្សាភ្លាម ដូច្នេះយើងអាចទទួលយកចំណាប់ខ្មាំងដោយសុវត្ថិភាពនិងឆាប់រហ័ស។ យើងត្រៀមរួចជាស្រេចក្នុងកិច្ចពិភាក្សាលើព័ត៌មានលម្អិត ហើយវាមិនមែនតែហ្គាហ្សាទេមួយទេ ប៉ុន្តែនេះគឺពាក់ព័ន្ធនឹងការស្វែងរកសន្តិភាពដ៏ស្ថិតស្ថិរយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ាតែម្តង»៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


