ព័ត៌មានអន្ដរជាតិ
ឡាវបើកច្រកនាំចូលឥន្ធនៈថ្មីតាមវៀតណាម ដើម្បីផ្គត់ផ្គង់តំបន់ភាគខាងជើង
អាជ្ញាធរប្រេងឥន្ធនៈឡាវ (LPA) កាលពីចុងសប្ដាហ៍មុន បានបើកច្រកនាំចូលឥន្ធនៈថ្មីតាមរយៈកំពង់ផែតំបន់សេដ្ឋកិច្ចពិសេស Nghi Son ក្នុងខេត្ត Thanh Hoa នៃប្រទេសវៀតណាម ដើម្បីជំរុញការផ្គត់ផ្គង់ថាមពលក្នុងស្រុក ជាពិសេសតំបន់ភាគខាងជើងប្រេទេស។

មុនបើកច្រកដឹកជញ្ចូនថ្មីជាផ្លូវការ LPA បាននាំចូលប្រេងម៉ាស៊ូត «Euro 5» ប្រមាណជាង ២ ៦០០ តោន ឬប្រហែល ៣,២ លានលីត្រ។ Euro 5 ជាប្រភេទឥន្ធនៈបំពេញតាមស្តង់ដារបរិស្ថានអឺរ៉ុប ដែលស្អាត និងមានសុវត្ថិភាពជាងមុន ព្រោះវាបង្កើតផ្សែង និងបំពុលបរិយាកាសតិច ហើយជួយការពារសុខភាពមនុស្ស និងបរិស្ថាន។
ឥន្ធនៈដែលឡាវទិញនេះ ត្រូវបានដឹកជញ្ជូនតាមសមុទ្រទៅកាន់កំពង់ផែ Nghi Son របស់វៀតណាមជាលើកដំបូង ហើយរក្សាទុកនៅដេប៉ូប្រេងឥន្ធនៈមួយក្នុងខេត្ត Thanh Hoa។ វានឹងត្រូវដឹកចូលឡាវតាមរយៈច្រកព្រំដែននៃខេត្តរបស់ឡាវ២ ដែលរួមមាន Xiangkhouang និង Houaphanh ។
យោងតាម LPA ច្រកដឹកប្រេងថ្មីនឹងជួយធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលអាចទុកចិត្តបាន និងស្ថិរភាពសម្រាប់ប្រជាជន និងអាជីវកម្មឡាវ។ វាក៏គាំទ្រដល់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់មធ្យោបាយបន្ថែមទៀតសម្រាប់ឡាវ ក្នុងការនាំចូលថាមពលផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


