Connect with us

សេចក្ដីជូនដំណឹង

ក្រសួងការងារផ្តល់អាហារូបករណ៍ដល់និស្សិតថ្នាក់បច្ចេកទេសជាង២ ម៉ឺននាក់

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសផ្តល់អាហារូបករណ៍ដល់បេក្ខជនជាង ២ ម៉ឺននាក់ (២៤ ២៣៨) ក្នុងឆ្នាំសិក្សា ២០២២-២០២៣ លើកម្រិតបរិញ្ញាបត្រជាច្រើនផ្នែក។ អាហារូបករណ៍នឹងមានទៅតាមគ្រឹះស្ថានសិក្សាបច្ចេកទេសចំនួន ៤២កន្លែង ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ២ (C2) និង ៣ (C3) កម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស (HDT/S) និងកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/សញ្ញាបត្រវិស្វករ (BT/S/BE) ទៅតាមចំនួនជំនាញ/មុខរបរ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ចំពោះជំនាញសិក្សា គឺមានជំនាញជាច្រើនដូចជា ជំនាញអគ្គិសនី ជំនាញកំព្យូទ័រ ក្រាហ្វិកឌីសាញ ជំនាញជួសជុលនិងថែទាំរថយន្ត មុខវិជ្ជាព័ត៌មានវិទ្យា ជំនាញទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយជំនាញផលិតកម្មម្ហូបអាហារ និងជំនាញជាច្រើនទៀតនៅតាមវិទ្យាស្ថានសិក្សានីមួយៗ។

រីឯ ឯកសារដែលបេក្ខត្រូវបំពេញរួមមាន៖

-ពាក្យសុំអាហារូបករណ៍១ច្បាប់

-ប្រវត្តិរូបសង្ខេប ១ច្បាប់

-កិច្ចសន្យា ១ច្បាប់

-បង្កាន់ដៃទទួលពាក្យភ្ជាប់ជាមួយនឹងរូបថត ៤x៦ ចំនួន១ច្បាប់

-សលាកបត្រឯកត្តជន (សម្រាប់បេក្ខជនដែលធ្វើការប្រឡង) ១ច្បាប់

-ចំពោះបេក្ខជនក្រីក្រ រស់នៅតំបន់ដាច់ស្រយាល និងជាជនជាតិដើមភាគតិច ត្រូវមានលិខិតស្នាមបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ចំនួន១ច្បាប់។

លក្ខខណ្ឌចុះឈ្មោះសុំអាហារូបករណ៍៖

-កម្រិតសញ្ញាបត្របច្ចេកទេស និងវិជា្ជជីវៈ១ សម្រាប់បេក្ខជនដែលរៀនចប់ថ្នាក់ទី៩

-កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ បេក្ខជនដែលមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១

-កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ បេក្ខជនដែលមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២

-សញ្ញាបត្រជាន់ខ្ពស់ ឬ បរិញ្ញាបត្ររងសម្រាប់បេក្ខជនដែលប្រឡងធ្លាក់បាក់ឌុប ឬ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ឬ មានតម្លៃស្មើនេះ

-លក្ខខណ្ឌជ្រើសរើសគឺកំណត់ដោយគ្រឹះស្ថានសិក្សានីមួយៗ

-ចំណែកកម្រិតសញ្ញាបត្រជាន់ខ្ពស់​/បរិញ្ញាបត្ររង បច្ចេកទេស​/ឯកទេស និងកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា​/ឯកទេស​/សញ្ញាបត្រវិស្វករ លក្ខខណ្ឌជ្រើសរើស គឺផ្អែកតាមនិទ្ទេសប្រឡងបាក់ឌុប និទ្ទេសតាមមុខវិជ្ជា និងនិទ្ទេសមុខជំនាញដែលពាក់ព័ន្ធ

-បេក្ខជនដែលជានារី មានជីវភាពក្រីក្រ និងរស់នៅដាច់ស្រយាល មានអទិភាពទទួលបានអាហារូបករណ៍ច្រើន។

ប្រសិនជាបេក្ខជនមានចំណាប់អារម្មណ៍ចង់ដាក់អាហារូបករណ៍នេះ ត្រូវទៅសុំពាក្យអាហារូបករណ៍នៅតាមគ្រឹះស្ថានដែលខ្លួនចង់សិក្សារាល់ម៉ោងធ្វើការ។ ចំណែក ថ្ងៃផុតកំណត់ទទូលពាក្យ និងការប្រកាសលទ្ធផលអាហារូបកណ៍ ក៏អាស្រ័យលើគ្រឹះស្ថានសិក្សាដែលខ្លួនចង់រៀនផងដែរ។

សូមជម្រាបថា ប្រសិនជាបេក្ខជន ឬ បេក្ខនារី មចង់ដឹងពីមុខជំនាញ ឬ វិទ្យាស្ថានដែលមានអាហារូបករណ៍ អាចចូលមើលក្នុងគេហទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងការងារ និងបវណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងបាន។ ចំពោះព័ត៌មានលំអិត បេក្ខជនអាចទំនាក់ទំនងទៅកាន់គ្រឹះស្ថានដែលខ្លួនចង់សិក្សាផ្ទាល់បានដូចគ្នា៕​

អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម