សេចក្ដីជូនដំណឹង
ឱកាសក្លាយជាភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានសេចក្តីសោមនស្សរីករាយក្នុងការស្វែងរកភ្នាក់ងារចែកចាយ ដែលក្រុមហ៊ុននឹងផ្តល់សិទ្ធិក្នុងការចែកចាយផលិតផលតាមតំបន់ ដើម្បីចូលរួមពង្រីក និងឆ្លើយតបតាមតម្រូវការទីផ្សារដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងទូទាំងប្រទេសកម្ពុជា។ ចូលរួមជាមួយក្រុមហ៊ុនដ៏មានសក្តានុពលរបស់យើង និងក្លាយជាភ្នាក់ងារចែកចាយសម្រាប់ម៉ាកយីហោស្រាបៀរ និងភេសជ្ជៈរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដោយទាក់ទងដើម្បីធ្វើការណាត់ជួប។

វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើវិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។
គិតមកទល់ថ្ងៃនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ផលិតបានស្រាបៀរ និងភេសជ្ជៈចំនួន ៥ប្រភេទគឺ ស្រាបៀរវឌ្ឍនៈ, ស្រាបៀរគ្រុឌ, ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គន, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍។ តាមរយៈបទពិសោធន៍ផលិត និងចែកចាយស្រាបៀរ និងភេសជ្ជៈជាច្រើនឆ្នាំក្នុងប្រទេសកម្ពុជារបស់ម្ចាស់ក្រុមហ៊ុន បានធ្វើអោយផលិតផលដែលបានកំពុងចេញលក់ក្នុងទីផ្សារ ទទួលបានការគាំទ្រ និងទទួលស្គាល់ពីអតិថិជន និងស្ថាប័នអន្តរជាតិធំៗ។
តួយ៉ាងស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ បានទទួលមេដាយមាស ពីស្ថាប័ន MONDE SELECTION ដ៏ល្បីល្បាញសម្រាប់ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកបន្ទាប់ពីមានវត្តមានក្នុងទីផ្សារត្រឹមរយៈពេល ៦ខែ រីឯស្រាបៀរដ្រាហ្គិន ដែលជាក្រាហ្វបៀរប្រណិតទឹកខ្មៅ ដំបូងបំផុតនៅកម្ពុជាទទួលបានពានរង្វាន់ ២ផ្ទួនគ្នាពីកម្មវិធី WORLD BEER AWARD 2022 សម្រាប់ជ័យលាភីមាស (Cambodia Gold Lager Dark) និងជ័យលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជា (Cambodia Country Winner Lager Dark) ពីចក្រភពអង់គ្លេសភ្លាមៗក្រោយមានវត្តមានលើទីផ្សារ។

វឌ្ឍនៈ ប្រ៊ូវើរី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុន ដែលមានយុទ្ធសាស្រ្តទីផ្សារខ្លាំង ច្បាស់លាស់ និងហ៊ានចំណាយដើម្បីដណ្តើមយកទីផ្សារសម្រាប់ផលិតផលរបស់ខ្លួនដែលក្នុងនោះរួមមាន ការប្រគំតន្រ្តីទូទាំងខេត្តក្រុង ការផ្សព្វផ្សាយតាមទូរទស្សន៍ ផ្ទាំងប៉ាណូគ្រប់ទិសទី ការនាំយកកម្មវិធីអន្តរជាតិធំៗ ការឧបត្ថម្ភកម្មវិធីកីឡាផ្សេងៗ ការនាំយកតារាចម្រៀងលំដាប់អន្តរជាតិ និងការចុះហត្ថលេខាជាមួយសិល្បករល្បីៗដើម្បីផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនជាដើម។ សម្រាប់ពត័មានលម្អិត សូមទាក់ទងមកលេខទូរស័ព្ទ ០៨៨ ៨៦៦ ៦៩៩០ ឬអ៉ីម៉ែល [email protected]៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


