សេចក្ដីជូនដំណឹង
ក្រុមហ៊ុន J&T Express Cambodia នាំយកស្បៀងអាហារនិងសម្ភារៈសិក្សាជូនដល់មណ្ឌលកុមារមែកឈើ
ដើម្បីចូលរួមអបអរទិវាកុមារអន្តរជាតិ ក្រុមហ៊ុន J&T Express Cambodia បានរៀបចំកម្មវិធី “ចែករំលែកក្តីស្រលាញ់ និងក្តីសង្ឃឹម” នៅមជ្ឈមណ្ឌលកុមារកំព្រាមែកឈើ ដោយបាននាំយកនូវស្បៀងអាហារ សម្ភារសិក្សា និងសម្ភារប្រើប្រាស់់មួយចំនួន ឧបត្ថម្ភជួយដល់កុមារកំព្រាទាំងអស់នៅមណ្ឌលដែលមានទីតាំងស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៤ ទៅនេះ។

ដោយមើលឃើញ អំពីភាពខ្វះខាតរបស់កុមារកំព្រាដែលរស់នៅក្នុងមណ្ឌលមែកឈើ ដែលសព្វថ្ងៃមានកុមារកំព្រាជាង១៧០នាក់ កំពុងត្រូវការជំនួយ។ J&T Express Cambodia បានបរិច្ចាគជាអង្ករចំនួន៣៧៥ គីឡូក្រាម កាបូបស្ពាយចំនួន ១០០ និងឯកសណ្ឋានសាលា៥៦ឈុត រួមជាមួយសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សាជាច្រើនដល់កុមារនៅទីនោះ ដើម្បីអោយពួកគាត់ទទួលបានឱកាសនិងការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដូចជាដើម្បីអនាគតកាន់តែប្រសើរ។

លោក ហ៊ឹម រដ្ឋា តំណាងក្រុមហ៊ុន J&T Express Cambodia មានប្រសាសន៍ថា៖ «ទោះបីជាអំណោយតិចឬច្រើនក្តី ប៉ុន្តែវាគឺជាការរួមចំណែកតូចមួយក្នុងការថែទាំផ្តល់ជីវភាព ក៏ដូចជាសុខភាពកាន់តែប្រសើរឡើងដល់កុមារកំព្រានិងកុមារដែលជួបការលំបាក ដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់ក្រុមហ៊ុនរបស់យើង និងរួមចំណែកដល់សង្គមកាន់តែប្រសើរឡើង។

ក្រៅពីការឧបត្ថម្ភស្បៀងអាហារនិងសម្ភារសិក្សា បុគ្គលិក J&T Express Cambodia ក៏បានចុះ សំណេះសំណាល ជាមួយក្មេងៗ និង ចូលរួមក្នុងសកម្មភាពសប្បាយៗជាច្រើនដូចជាការកែច្នៃប្រអប់កេសឡើងវិញ លេងហ្គេមល្បងប្រាជ្ញាយករង្វាន់ ប្រកបដោយភាពរីករាយនិងស្នាមញញឹម។
ក្នុងនោះផងដែរ ក្រុមការងារ J&T Express ទាំងអស់មានអារម្មណ៍រីករាយនិងក្ដុកក្ដួលជាខ្លាំង នៅពេលដែលបានឃើញមញញឹមដ៏បរិសុទ្ធ របស់ពួកគាត់។




នាពេលអនាគត ក្រុមហ៊ុន J&T Express Cambodia នៅតែបន្តរក្សានិងជំរុញយ៉ាងខ្លាំងក្លានូវសកម្មភាពសប្បុរសធម៌ ជួយដល់អ្នកដែលកំពុងជួបការខ្វះខាត និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍ប្រកបដោយនិរន្តរភាពនិងតាមលទ្ធភាព។ ព្រោះថា “នៅពេលដែលក្តីស្រលាញ់ត្រូវបានផ្តល់ឱ្យគ្នាដោយការជួយគ្នា នោះក្ដីស្រលាញ់និងស្ថិតស្ថេររហូតទៅ” ។



J&T Express គឺជាក្រុមហ៊ុន ដែលមានសេវាកម្មដឹកជញ្ជូនជាសកល និងជាក្រុមហ៊ុនដែលមានការរីកចំរើនក្នុងវិស័យដឹកជញ្ជូនរហ័សនិងឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៥។ ហើយបច្ចុប្បន្នបានគ្របដណ្ដប់ផ្តល់សេវានេះលើប្រទេសចំនួន១៣ ដូចជា៖ ប្រទេស ឥណ្ឌូណេស៊ី វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ថៃ កម្ពុជា សិង្ហបុរី ចិន អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម ម៉ិកស៊ិក ប្រេស៊ីល និងអេហ្ស៊ីប ជាដើម។ J&T Express មានវត្តមានក្នុងប្រទេសកម្ពុជាចាប់តាំងពីខែតុលាឆ្នាំ២០១៩ និងប្រកាន់ខ្ជាប់នូវបេសកកម្ម “អតិថិជនគោល ប្រសិទ្ធភាពជាឫស”។ យីហោនេះត្រូវបានគេស្គាល់ថាជាសេវាកម្មដឹកជញ្ជូនរហ័សគ្មានដែលបំរើអតិថិជនរយៈពេល 365 ថ្ងៃ។ J&T Express បានអះអាងថាខ្លួននៅតែបន្ដប្តេជ្ញាស្វែងរកសេវាកម្មថ្មី រហ័ស និងសុវត្ថិភាព ដើម្បីបម្រើអតិថិជនក្នុងស្រុក និងអន្តរជាតិ។

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


