Connect with us

សេចក្ដីជូនដំណឹង

អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៅសាកលវិទ្យាល័យ ២

បានផុស

នៅ

សម្ពន្ធយុវជនអាហារូបករណ៍ (ស២) ក្រោមកិច្ចសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា (IIC) និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារូបករណ៍នេះ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យអប់រំ ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងឈរលើស្មារតីខ្ពស់ក្នុងចូលរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានការរីកចម្រើន។  ក្នុងកិច្ចសហប្រតិបត្តិការនេះ សាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា (IIC) ផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង សម្រាប់កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៅមហាវិទ្យាល័យចំនួន៥ គឺមហាវិទ្យាល័យពាណិជ្ជកម្ម, មហាវិទ្យាល័យគណិតវិទ្យា និងវិទ្យាសាស្ត្រ, មហាវិទ្យាល័យសេដ្ឋកិច្ច, មហាវិទ្យាល័យសង្គមសាស្ត្រ និងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា។

សម្រាប់ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) វិញផ្តល់អាហារូបករណ៍ចំនួន ១៥០កន្លែង ក្នុងកម្រិតបរិញ្ញាបត្ររង លើមុខជំនាញចំនួន៦ គឺ ជំនាញវិស្វកម្មលោហៈ (ក្រឡឹង), វិស្វកម្មរថយន្ត, អគ្គិសនី, វិស្វកម្មលោហៈបន្ទះបន្សារ, គ្រប់គ្រងបច្ចេកវិទ្យា និងព័ត៌មានវិទ្យា។

អាហារូបករណ៍នេះផ្តល់ជូនសិស្ស និស្សិតទូទាំងប្រទេស​ ហើយផ្តល់អទិភាពដល់និស្សិតដែលមានជីវភាពក្រីក្រ។ និស្សិតដែលចង់ដាក់ពាក្យ ត្រូវមានបាក់ឌុប ឬសញ្ញាបត្រដែលមានតម្លៃសមមូលសម្រាប់និស្សិតដាក់ពាក្យថ្នាក់បរិញ្ញាបត្រ។ និស្សិតត្រូវបំពេញសំណុំឯកសារស្នើសុំ និងភ្ជាប់ឯកសារពាក់ព័ន្ធឱ្យបានគ្រប់ និងត្រឹមត្រូវ។ ជាមួយគ្នានេះ និស្សិតត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុង និងការណែនាំរបស់សម្ពន្ធយុវជនអាហារូបករណ៍ (ស២)។

និស្សិតអាចស្នើសុំពាក្យអាហារូបករណ៍ដោយផ្ទាល់នៅទីស្នាក់ការកណ្តាលសម្ពន្ធយុវជនអាហារូបករណ៍ (ស២) រាជធានីភ្នំពេញ ឬទាក់ទងតាមលេខទូរសព្ទ ០៩៨ ៧៧១ ១១៧, ០៧៧ ២៨៧ ១៧៤, ០៩៥ ៩៥៦ ៥៩០, ០៩៨ ២៣៥ ១៩២។ ឈប់ទទួលពាក្យនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ សម្រាប់ការចូលរៀនលើកទី១ និងបន្តទទួលពាក្យត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ សម្រាប់ការចូលរៀនថ្ងៃលើកទី២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម