ម៉ាឡេស៊ី ចាប់យកប្រយោជន៍ពីភាពតានតឹងនៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដោយដាក់ខ្លួនក្នុងសន្តិសុខសង្វាក់ផ្គត់ផ្គង់សកល ជាពិសេសតាមរយៈវិស័យបច្ចេកវិទ្យាសំខាន់ៗរបស់ប្រទេសដូចជាបន្ទះឈីប និងថាមពលកកើតឡើងវិញជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែត The Star នៅថ្ងៃពុធនេះ។
របាយការណ៍កាលពីថ្ងៃពុធរបស់ក្រសួងការងារអាមេរិក បានបង្ហាញថា តម្លៃអ្នកប្រើប្រាស់បានកើនឡើងត្រឹមតែ ០,២ ភាគរយ នៅខែកក្កដា បន្ទាប់ពីបានធ្លាក់ចុះបន្តិចកាលពីខែមុន។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃបានកើនឡើង ២,៩ ភាគរយ ដោយវាធ្លាក់ចុះពី ៣ ភាគរយ នៅខែមិថុនា និងជាកំណើនតិចតួចបំផុត រាប់ចាប់តាំងពីខែមីនា ឆ្នាំ ២០២១។
ក្រុមហ៊ុនគ្រោងនឹងបុកអណ្តូងរុករក Hai Su Vang នៅក្នុងប្លុក 15-2/17 នៅត្រីមាសទី៣ ឆ្នាំ ២០២៤ និងអណ្តូងរុករក Lac Da Hong នៃប្លុក 15-1/05 នៅត្រីមាសចុងក្រោយឆ្នាំដដែល។ ប្លុករុករកប្រេងទាំង២នេះ មានទីតាំងនៅតំបន់គីវឡុង (Cuu Long) នៃឈូងសមុទ្រភាគខាងត្បូងរបស់ប្រទេសវៀតណាម។
សាលក្រមដដែល ក៏ប្រកាសឡើងផងដែរ ខណៈប្រទេសថៃមើលឃើញពីដំណើរមិនសូវស្រួលនៃសេដ្ឋកិច្ច ដែលញំញីដោយសារកម្ចីពិបាកទារខ្ពស់ កម្សោយនៃការចំណាយ-ការប្រើប្រាស់ និងការធ្លាក់ចុះនៃផលិតកម្ម និងការបិទរោងចក្រជាដើម។ អ្នកវិភាគមើលឃើញថា ភាពស្រពិចស្រពិលនៃស្ថានភាពនយោបាយបច្ចុប្បន្នរបស់ថៃ និងចុងក្រោយបំផុតគឺការដកតំណែងលោក សេដ្ឋា នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចដែលដើរអូសជើងរួចហើយនោះ បន្តត្រដាបត្រដួស។
កំណើនទិន្នផលរោងចក្ររបស់ប្រទេសចិនកាលពីខែកក្កដា បានធ្លាក់ចុះ និងតិចជាងការរំពឹងទុក ដែលជាសូចនាករថ្មីមួយទៀតដែលបង្ហាញថា ការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចចិនកំពុងយឺតយ៉ាវ ទោះបីរដ្ឋាភិបាលចិនដាក់ចេញវិធានការជំរុញផ្សេងៗក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ប្រជាជនសិង្ហបុរីដែលមានសិទ្ធិ នឹងទទួលបានប្រាក់ចន្លោះពី ២០០-៤០០ ដុល្លារសិង្ហបុរី (១៥១,៩-៣០៣,៧ ដុល្លារអាមេរិក) នៅខែក្រោយ ដើម្បីជាផ្នែកមួយនៃវិធានការជួញប្រជាជនដោះស្រាយបញ្ហាខ្ពស់នៃតម្លៃនៃការរស់នៅ ដែលគេសំដៅលើការចំណាយប្រចាំថ្ងៃ។
ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ឬតំបន់អភិវឌ្ឍន៍ពិសេសភាគខាងកើត គឺជាតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តចំនួន៣នៅភាគខាងកើតប្រទេសថៃ។ តំបន់នេះមានគោលបំណងអភិវឌ្ឍតំបន់មាត់សមុទ្រភាគខាងកើត ដើម្បីជំរុញកំណើនឧស្សាហកម្ម និងធ្វើវិមជ្ឈការសេដ្ឋកិច្ច និងកំណើនប្រជាជន។