ព័ត៌មានអន្ដរជាតិ
អតិផរណាអាមេរិកធ្លាក់ចុះនៅខែកក្កដា បង្កើនលទ្ធភាពកាត់អត្រាការប្រាក់ពីធនាគារកណ្ដាល
អត្រាអតិផរណាប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ៣ ឆ្នាំ កាលពីខែកក្កដា ក្នុងសញ្ញាចុងក្រោយបង្អស់ដែលបង្ហាញថា ការកើនឡើងតម្លៃខ្ពស់បានធូរស្រាល ហើយធនាគារកណ្ដាលនឹងកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។

របាយការណ៍កាលពីថ្ងៃពុធរបស់ក្រសួងការងារអាមេរិក បានបង្ហាញថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ បានកើនឡើង ២,៩ ភាគរយ ដោយវាធ្លាក់ចុះពី ៣ ភាគរយ នៅខែមិថុនា និងជាកំណើនតិចតួចបំផុត រាប់ចាប់តាំងពីខែមីនា ឆ្នាំ ២០២១។ សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ស្នូល ដែលមិនរាប់បញ្ចូលតម្លៃអាហារ និងថាមពល បានកើនឡើង ៣,២ ភាគរយ បើធៀបនឹង ៣,៣ ភាគរយ ក្នុងខែមិថុនា។
រដ្ឋាភិបាលអាមេរិកនិយាយថា ភាគច្រើននៃអតិផរណាប្រចាំខែកក្កដា បណ្ដាលមកពីតម្លៃជួលផ្ទះខ្ពស់ និងតម្លៃចំណាយក្នុងផ្ទះផ្សេងៗទៀត ដែលនេះជានិន្នាការបង្ហាញពីភាពធូរស្រាល។ ជាលទ្ធផល តម្លៃចំណាយក្នុងផ្ទះ ទំនងកើនឡើងតិចៗក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលវានឹងរួមចំណែកដល់ការធ្លាក់ចុះនៃអតិផរណា។

ក្នុងខែកក្កដា តម្លៃគ្រឿងទេស បានកើនឡើងត្រឹមតែ ០,១ ភាគរយប៉ុណ្ណោះ និងខ្ពស់ជាង ១,១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះជាល្បឿនយឺតបំផុតជាងឆ្នាំមុនៗ។ យ៉ាងណាមិញ ពលរដ្ឋអាមេរិកជាច្រើននៅតែជួបបញ្ហាជាមួយនឹងតម្លៃម្ហូបអាហារ ដែលមានអត្រា ២១ ភាគរយខ្ពស់ជាងអត្រាកាលពី ៣ ឆ្នាំមុន ទោះពីប្រាក់ឈ្នួលជាមធ្យមបានកើនឡើងក្ដី។ តម្លៃសាំងមិនផ្លាស់ប្តូរទេពីខែមិថុនា ដល់ខែកក្កដា ប៉ុន្តែបានធ្លាក់ចុះ ២,២ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំនៅខែកក្កដា។
សេដ្ឋវិទូនិយាយថា របាយការណ៍កាលពីថ្ងៃពុធបានបង្ហាញថា អតិផរណាកំពុងធ្លាក់ចុះជាលំដាប់ទៅជិតគោលដៅ២ភាគរយរបស់ធនាគារកណ្ដាល ទោះបីជាមិនលឿនពេកក៏ដោយ ដែលវាអាចបង្ហាញថា សេដ្ឋកិច្ចកំពុងចុះខ្សោយ ចំពេលការចំណាយរបស់ប្រជាជនខ្សោយ។ នេះបង្កើនលទ្ធភាពកាន់តែខ្ពស់ ដែលធនាគារកណ្ដាលនឹងកាត់បន្ថយអត្រាការប្រាក់ ដែលបច្ចុប្បន្នមានអត្រាខ្ពស់បំផុតជាង ២ ទសវត្សរ៍ ប្រមាណចន្លោះពី ៥,២៥-៥,៥ ភាគរយ៕
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


