ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីចាប់ប្រយោជន៍ពីភាពតានតឹងពាណិជ្ជកម្មអាមេរិក-ចិន ជាពិសេសវិស័យបច្ចេកវិទ្យា
ម៉ាឡេស៊ី ចាប់យកប្រយោជន៍ពីភាពតានតឹងនៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដោយដាក់ខ្លួនក្នុងសន្តិសុខសង្វាក់ផ្គត់ផ្គង់សកល ជាពិសេសតាមរយៈវិស័យបច្ចេកវិទ្យាសំខាន់ៗរបស់ប្រទេសដូចជាបន្ទះឈីប និងថាមពលកកើតឡើងវិញជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែត The Star នៅថ្ងៃពុធនេះ។

រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក Tengku Datuk Seri Zafrul Abdul Aziz បាននិយាយក្នុងសន្និសីទមួយកាលពីថ្ងៃអង្គារ ថា នៅទូទាំងពិភពលោក វិនិយោគិនក្នុងឧស្សាហកម្មដូចជារថយន្តអគ្គិសនី (EVs) និងថាមពលពន្លឺព្រះអាទិត្យ គឺផ្តោតលើការធានាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រសើប។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ការងើបឡើងនៃការប្រកួតប្រជែងក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នានិងគ្នារបស់អាមេរិក និងចិន បានផ្លាស់ប្តូរសក្ដានុពលនៃពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ»។
លោក Tengku Zafrul បាននិយាយថា ការយល់ដឹងច្បាស់ពីការបែងចែកក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាសកល គឺជាកត្តាសំខាន់ ដើម្បីឱ្យម៉ាឡេស៊ីក្លាយជាគោលដៅវិនិយោគ ជាពិសេសលើវិស័យបន្ទះឈីប»។

មន្រ្តីដដែលបន្តថា៖ «គំនិតផ្តួចផ្តើម «ផលិតនៅចិន២០២៥» របស់ប្រទេសចិន ចង់មានភាពលេចធ្លោក្នុងបច្ចេកវិទ្យាសំខាន់ៗដូចជា បញ្ញាសិប្បនិម្មិត មនុស្សយន្ត ថាមពលកកើតឡើងវិញ រថយន្តអគ្គិសនី អវកាស និងជីវបច្ចេកវិទ្យា។ ជាការឆ្លើយតប សហរដ្ឋអាមេរិកបានដាក់កម្រិតលើការនាំចេញដ៏សំខាន់ និងការវិនិយោគច្នៃប្រឌិតក្នុងស្រុក តាមរយៈគំនិតផ្តួចផ្តើមដូចជាច្បាប់បន្ទះឈីប ជាដើម»។
ដោយសារតែការប្រកួតប្រជែងអាមេរិក និងចិន លោក Tengku Zafrul បានលើកឡើងថា អ្នកវិនិយោគជាច្រើនកំពុងស្វែងរកការធ្វើពិពិធកម្មនៅទូទាំងតំបន់ និងវិស័យនានា ដើម្បីជាវិធានការកាត់បន្ថយហានិភ័យ ដើម្បីកុំឱ្យខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនពឹងផ្អែកលើប្រទេសទាំង២ខ្លាំងពេក។
ខណៈ «សង្រ្គាមត្រជាក់នៃបច្ចេកវិទ្យា» បន្តតានតឹងលើបន្ទះឈីប វិស័យបន្ទះឈីបរបស់ម៉ាឡេស៊ីដែលមានអាយុកាលជាង ៥០ ឆ្នាំ បានធ្វើឱ្យប្រទេសរបស់ខ្លួនក្លាយជាទិសដៅដ៏លេចធ្លោ ដែលការណ៍នេះហើយទើបរដ្ឋាភិបាលបង្កើតយុទ្ធសាស្រ្តបន្ទះឈីបជាតិ ដើម្បីជំរុញខ្សែចង្វាក់ផ្គត់ផ្គង់៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


