វប្បធម៌ ជំនឿ
នារីកើតឆ្នាំខាល ពិបាករកគូ ឬស៊ីប្ដី និងអាចនៅព្រៅ មែនទេ?
គេតែងតែលឺ និងនិយាយតៗគ្នាថា នារីកើតឆ្នាំខាល ពិបាករកគូ ឬពិបាកមានស្វាមី ព្រោះគ្រួសារខាងប្រុស ឬសាមីខ្លួនខាងប្រុសផ្ទាល់មិនហ៊ានចូលស្ដីដណ្ដឹងរៀបការ ដោយសារគេគិតថា ឆ្នាំខាល តំណាងសត្វខ្លា សត្វខ្លាកាចសាហាវ និងស៊ីសាច់។ ដូចនេះបើគេហ៊ានយកនារីឆ្នាំខាលជាគូ នោះអាចនឹងមានទំនាស់ ឬលែងគ្នា បើកាន់តែអាក្រក់ គឺភាគីខាងប្ដីត្រូវស្លាប់បាត់បង់ជីវិតដោយប្រការណាមួយ។

ទាក់ទងទៅនឹងពំនោលខាងលើនេះ លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យ “កម្ពុជាថ្មី” នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះថា ពំនោលថា មនុស្សស្រីកើតឆ្នាំខាល ពិបាករកគូ នោះមិនត្រឹមត្រូវទេ និងមិនមានចែងក្នុងគម្ពីរក្បួនខ្នាតអ្វីដែរ។
លោក អ៊ឹម បុរិន្ទ មានប្រសាសន៍បន្តថា៖ “អ្នកខ្លះចេះតែនិយាយអ៊ីចឹង តែដូចជាកូនស្រីខ្ញុំអី មានប្ដីមុនគេផង។ យើងឃើញថា មិនមែនមនុស្សស្រីឆ្នាំខាលនៅព្រៅ (ក្រមុំចាស់អត់ប្ដី) ទាំងអស់ឯណា។ គេថា មនុស្សស្រីឆ្នាំខាល ស៊ីប្ដី ទើបគេមិនហ៊ានចង់យក នេះគ្រាន់តែលឺពាក្យគេនិយាយតគ្នាទេ មិនមានចែងក្នុងក្បួនទេ។ បើជីដូនខ្ញុំគាត់កើតឆ្នាំខាលដែរ ហើយនៅជាមួយតាខ្ញុំដល់ទៅអាយុ ៨០ ជាងឯណោះ”។

អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សាកល រូបនេះ បញ្ជាក់ថា ករណីស៊ីប្ដី ឬស៊ីគូនេះ គឺគិតតាមថ្ងៃខែឆ្នាំរបស់បុគ្គល ដែលមានគ្រប់ឆ្នាំ ហើយបុរសក៏មានករណីនេះ។
លោក អ៊ឹម បុរិន្ទ បញ្ជាក់ថា៖ “បើនិយាយពីអ្នកស៊ីប្ដីហ្នឹង គឺគេគិតតាមថ្ងៃខែឆ្នាំ [កើត] ទេ វាមានថ្ងៃខែឆ្នាំដែលមានស្លាប់ប្ដីអីហ្នឹង ទាល់តែយើងដឹងទាំងអស់ ទាំងថ្ងៃខែឆ្នាំកើត បានយើងគណនាដឹង បើយកតែឆ្នាំមួយមុខទេ អត់ប្រាកដទេ។ ការស៊ីប្ដីនេះ គឺមានគ្រប់តែឆ្នាំ ឱ្យតែមានថ្ងៃខែឆ្នាំឆ្លើយមកថា ស៊ីប្ដី ឬដែលគេហៅថា ស៊ីគូហ្នឹង។ ខ្លះទៅស៊ីដល់ទៅ ៣គូ ៤គូ ឯណោះ។ អ្នកខ្លះប្ដីស្លាប់ អ្នកខ្លះប្ដីលែងអ៊ីចឹងទៅណា៎។ បុរសក៏មានស៊ីគូដូចគ្នាដែរ ព្រោះលេខហ្នឹងគេមិនកំណត់ស្រី ឬប្រុសទេ”។

គួរបញ្ជាក់ថា ប្ដីប្រពន្ធដែលអាចរួមរស់ជាមួយគ្នាបាន មិនស្ថិតតែលើថ្ងៃខែឆ្នាំនោះទេ គឺស្ថិតលើភាពស្មោះត្រង់ ផ្ដល់តម្លៃ ការចេះយោគយល់អត់ឱនអធ្យាស្រ័យគ្នា និងគោរពស្រឡាញ់ម្ដាយឪពុកញាតិមិត្តគ្នាទាំងសងខាងទៅវិញទៅមក ជាមួយនឹងគូស្វាមីភរិយាគប្បីមានចំណេះ ឬជំនាញ មុខរបរ មានចំណូលសមរម្យក្នុងការបង្កើតគ្រួសារ កូនចៅ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


