វប្បធម៌ ជំនឿ
វិធីសែនយកហេងចូលឆ្នាំចិន សម្រាប់ផ្ទះបែរមុខទៅទិសខាងជើង កើត និងលិច
ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន កាន់តែខិតជិតមកដល់ហើយ បងប្អូនប្រជាពលរដ្ឋដែលមានសែស្រឡាយកាត់ចិនភាគច្រើន តែងរៀបក្បួនសែនតាមគ្នា តែបើតាមប្រភពហុងស៊ុយ បែបវិទ្យាសាស្ត្រ និងហោរាសាស្រ្ត បុរាណចិន Master Naly Fengshui បានចែករំលែកឱ្យដឹងថា ក្បួនសែនយកហេង មិនមែនចេះតែសែនតាមរបៀបដូចគ្នានោះទេ គឺគេសែន ដោយមើលលើថាផ្ទះរបស់យើងបែរមុខទៅទិសខាងណា។

សម្រាប់ថ្ងៃសែនចូលឆ្នាំចិន នៅថ្ងៃទី២១ មករា ឆ្នាំ២០២៣ ខាងមុខនេះ ផ្ទះដែលបែរមុខទៅទិសខាងកើត ខាងលិច និងខាងជើងអាចសែនក្នុងម៉ោង ០៩:៣០ព្រឹក – ១១:០០ព្រឹក ត្រូវសែននៅកណ្តាលផ្ទះ ហើយអាចដាក់ដើមរាសី ៩ដើម អមជាមួយផ្កាពណ៌ក្រហម ក្នុងថូតែមួយបាន។ ចំពោះកម្រាលតុ ត្រូវប្រើពណ៌បៃតង ឯទៀន ត្រូវប្រើពណ៌ក្រហម។
បើជំនាងផ្ទះ ស្ថិតនៅកណ្តាលផ្ទះ គឺហាមមានលោហៈ ឬកាក់ចិនដាច់ខាត ព្រោះតារាសាស្ត្រលេខ ៤ ចរចូល ដូចនេះជំនាងផ្ទះ អាចដាក់ដើមរាសីក្នុងថូមានទឹក (ថូពណ៌ទឹកប៉ិច ខ្មៅ ឬថ្លា) ដោយដាក់ដើមរាសី ៤ដើម ឬ ៩ដើម នៅសងខាងជំនាងផ្ទះ។
តាមប្រភពដដែល ពេលអង្គុយសែន ត្រូវបែរមុខទៅទិស ដែលយើងត្រូវការរៀងៗខ្លួន បើអ្នកមិនមានថ្ងៃកំណើត (គឺសំដៅដល់អ្នកមិនដឹងពីថ្ងៃខែឆ្នាំ និងម៉ោងកើតពិតរបស់ខ្លួន) អាចអង្គុយបែរមុខទៅត្បូងបាន។ ហើយអ្វីដែលជាហាមប្រាមក្នុងថ្ងៃចូលឆ្នាំចិន ដាច់ខាត គឺហាមដុតផាវ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


