វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរា បញ្ជាក់ ជុំវិញ រូបចម្លាក់អប្សរារបេះធ្លាក់
គេកត់សម្គាល់ថា នាពេលថ្មីៗនេះមានការបន្តចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុក ជុំវិញរូបចម្លាក់អប្សរារបេះធ្លាក់តាមប្រាង្គប្រាសាទ ក្នុងន័យមិនល្អ បង្កការចាប់អារម្មណ៍ដល់មហាជន។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា បានប្រកាសច្រានចោល ដោយបញ្ជាក់ថា រូបភាពទាំងនោះ ជារូបភាពចាស់។

លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជាថ្មី បានប្រកាសច្រានចោលនូវរូបភាពមួយចំនួនដែលជារូបភាពចាស់ ហើយនៅមានការបន្តចែកចាយខ្លះៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅឡើយ ក្នុងន័យមិនល្អ សំដៅដល់ការងារគ្រប់គ្រង និងថែរក្សាតំបន់រមណីយដ្ឋានអង្គររបស់ អាជ្ញាធរជាតិអប្សរា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ឡុង កុសល បានបញ្ជាក់ថា៖ “តាមពិតទៅរូបភាពទាំងនោះ គឺបានកើតឡើងតាំងពីទសវត្សរ៍ទី៩០ ឯណោះហើយដែលមិនបានកើតឡើងនៅរមណីយដ្ឋានអង្គរនោះទេ គឺនៅប្រាសាទព្រះខ័នកំពង់ស្វាយ ឯណោះទេ។ បច្ចុប្បន្ននេះ យើងមានអង្គភាពនគរបាលការពារបេតិកភណ្ឌ ដែលគាត់នៅប្រចាំការនៅរមណីយដ្ឋានអង្គរដោយប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង នៅទីនេះ ដោយខិតខំថែរក្សាសុវត្ថិភាពទាំងភ្ញៀវទេសចរ និងប្រាង្គប្រាសាទ។ ដូច្នេះការងារនេះគឺយើងខ្ញុំខិតខំការពារណាស់”។
លោក ឡុង កុសល មានប្រសាសន៍បន្ថែមថា ចំពោះបញ្ហាសំណឹកថ្មប្រាសាទ រូបចម្លាក់ តួប្រាសាទ ។ល។ ដោយសារកត្តាអាកាសធាតុ ឬការប៉ះពាល់ផ្សេងៗពីសំណាក់ភ្ញៀវទេសចរ ជារឿងដែលចៀសមិនរួច ប៉ុន្តែក្រុមការងាររបស់ អាជ្ញាធរជាតិអប្សរា បាន និងកំពុងធ្វើការងារថែទាំទដោយយកចិត្តទុកដាក់បំផុត៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


