វប្បធម៌ ជំនឿ
ក្រុមអ្នកស្រាវជ្រាវ រកឃើញ ឡដុតកុលាលភាជន៍ជាច្រើន នៅខ្លោងទ្វារដីឆ្នាំ នៃអង្គរធំ
អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និង Flinders University ដោយប្រើឧបករណ៍ វាស់ស្ទង់រករចនាសម្ព័ន្ធឡដុតកុលាលភាជន៍នៅខ្លោងទ្វារដីឆ្នាំង នៃអង្គរធំ បានរកឃើញថា មានឡដុតកុលាលភាជន៍ជាច្រើន នៅជ្រុងពាយព្យ នាភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

បណ្តុំក្រុមឡដុតកុលាលភាន៍ទាំងនោះ ស្ថិតនៅលើទួលធំវែងមួយកន្លែង ដែលលាតសន្ធឹងពីកើតទៅលិចប្រវែង ២៣០ ម៉ែត្រ និងទទឹងមានប្រវែង ៨៤ ម៉ែត្រ កម្ពស់ប្រហែល ២,៧០ ម៉ែត្រ។ ទួលនេះសន្ធឹងស្របនឹងកំពែង នៃកសិន្ធុទឹកភាគខាងជើងផ្នែកខាងលិច របស់ខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ មានចម្ងាយ ១២៣ម៉ែត្រ ពីខ្លោងទ្វារដីឆ្នាំង។

លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ មានប្រសាសន៍ថា ក្រោយពីបានចុះពិនិត្យផ្ទៀងផ្ទាត់ និងស្រង់ទិន្នន័យបុរាណវិទ្យា ដោយក្រុមអ្នកស្រាវជ្រាវ នៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានរកឃើញថា មានទួលឡដុតកុលាលភាន៍មានចំនួន ២៥ ដែលពុំទាន់មានការធ្វើកំណាយស្រាវជ្រាវ ដើម្បីបញ្ជាក់ថា ទីនេះជាអ្វីពិតប្រាកដនៅឡើយទេ គ្រាន់តែអ្នកស្រាវជ្រាវមួយចំនួនបានរើសយក អំបែងភាជន៍យកទៅសិក្សាតែប៉ុណ្ណោះ។

ទើបតែកាលពីឆ្នាំ២០២០ និងឆ្នាំ២០២២ ក្រុមអ្នកស្រាវជ្រាវ នៃអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយលើទួលឡនោះ ចំនួនពីរ ដើម្បីប្រមូលទិន្នន័យដែលអាចឱ្យអ្នកជំនាញបញ្ជាក់ថា ទីតាំងនេះជាអ្វីឱ្យពិតប្រាកដ។

យោងតាមលទ្ធផល ដែលទទួលបានពីការធ្វើកំណាយទាំងពីរលើកកន្លងមក បានបញ្ជាក់ថា ទីតាំងនេះជាឡដុតកុលាលភាជន៍នៅក្នុងតំបន់អង្គរ ដែលចាប់ដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២ និងឈប់ដំណើរការនៅដើមសតវត្សរ៍ទី១៥ នៃគ្រីស្តសករាជ។

ក្រុមអ្នកស្រាវជ្រាវមានគោលបំណងពង្រីកការស្រាវជ្រាវពីបណ្តុំឡដុតកុលាលភាជន៍នេះឱ្យបានវែងឆ្ងាយទៅទៀត ហើយថ្មីៗនេះ អ្នកស្រាវជ្រាវ នៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយអាជ្ញាធរជាតិអប្សរា បានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និង Flinders University បានប្រើឧបករណ៍វិទ្យាសាស្ត្រទំនើបដើម្បីវាស់ស្ទង់រករចនាសម្ព័ន្ធឡដុតកុលាលភាជន៍នៅតំបន់ទ្វារដីឆ្នាំង នៃអង្គរធំនេះ ដោយប្រើឧបករណ៍ Magnetometer ដើម្បីស្វែងរកសញ្ញាណម៉ាញ៉េទិក នៃរចនាសម្ព័ន្ធឡ។

ក្រុមអ្នកស្រាវជ្រាវបានចាត់ទុកថា ទិន្នន័យដែលទទួលបានពីការវាស់ស្ទង់នេះ គឺមានសារៈសំខាន់សម្រាប់អ្នកជំនាញ យកធ្វើជាមូលដ្ឋានក្នុងការធ្វើកំណាយស្រាវជ្រាវឡដុតកុលាលភាជន៍នៅតំបន់នេះតទៅថ្ងៃមុខទៀត៕


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


