Connect with us

វប្បធម៌ ជំនឿ

កម្ពុជាបន្តធ្វើកិច្ចសហប្រតិបត្តិការស្នើសុំវត្ថុបុរាណពីប្រទេស ២ទៀត នៅអាស៊ី

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ស្ថានទូតអាមេរិកនៅភ្នំពេញ ទើបបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងលើកទី៥ ស្ដីពី កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក រយៈពេល ៥ឆ្នាំបន្តទៀត ទាក់ទងនឹង “ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យា នៃប្រទេសកម្ពុជា និងកាត់បន្ថយការលួចប្លន់ នៃវត្ថុបុរាណដ៏ល្អឯកពីប្រទេសកម្ពុជា។ ជាមួយគ្នានេះ កម្ពុជា កំពុងសហការជាមួយប្រទេស ២ទៀត នៅទ្វីបអាស៊ី ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ក្រៅពីសហរដ្ឋអាមេរិក កម្ពុជាមានកិច្ចសហប្រតិបត្តិការស្នើសុំវត្ថុបុរាណមកវិញពីប្រទេស ដូចជាប្រទេសថៃ និងប្រទេសចិន។ បណ្ឌិតសភាចារ្យ បញ្ជាក់ថា គ្រាន់តែកិច្ចសហប្រតិបត្តិការនេះ មិនទាន់សកម្មនៅឡើយ។

បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍បន្តថា៖ “ព្រោះទើបចុះកិច្ចព្រមព្រៀងថ្មី។ យើងធ្លាប់ទទួលបានវត្ថុបុរាណពីថៃមួយចំនួនដែរ ចំណែកប្រទេសចិន គឺទើបចុះហត្ថលេខាជាមួយគ្នា។ ជាមួយគ្នានេះ កម្ពុជា នឹងចង់បន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងទៀតដែរ ឱ្យតែគេយល់ព្រម”។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ បាន​លើក​ឡើង​ថា ​វត្ថុ​បុរាណ​ខ្មែរ គឺ​ជា​ ព្រលឹង​ដូនតា​ខ្មែរ និង​រតនសម្បត្តិ​ដ៏​មាន​តម្លៃ​ ដែល​បាន​រសាត់​ចាក​ឆ្ងាយ​ពី​មាតុភូមិ​កំណើត​អស់​ជាច្រើន​ឆ្នាំ​​កន្លង​ទៅ​នេះ។

វត្ថុបុរាណខ្មែរ ទទួលពីសហរដ្ឋអាមេរិក

អ្នកស្រី ភឿង សកុណា មានប្រសាសន៍ថា៖ “មូលហេតុដែលវត្ថុបុរាណកម្ពុជាមានវត្តមាននៅបរទេស ដោយសារពេលកម្ពុជាមានសង្គ្រាម មានគេលួចទៅ ដែលឆ្លងដែនរហូតដល់ប្រទេសឆ្ងាយៗ។ វត្ថុបុរាណទាំងនេះថ្លៃ អ៊ីចឹងមានតែប្រទេសអ្នកមានដែលមានលុយទិញ។ ដល់ឥឡូវកម្ពុជាមានសន្តិភាព មានភាពរីកចម្រើន យើងមានលទ្ធភាពស្វែងរក និងស្គាល់ជាវត្ថុបុរាណរបស់យើង យើងធ្វើការទាមទារ។ វត្ថុបុរាណកម្ពុជាភាគច្រើនមាននៅ សហរដ្ឋអាមេរិក និងប្រទេសតំបន់អឺរ៉ុប”។

បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលវត្ថុបុរាណរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានលួច និងទទួលទិញដោយ អ្នកធ្វើការប្រមូលជាលក្ខណៈឯកជន និងបណ្តាសារមន្ទីរនៅទូទាំងពិភពលោក។ វត្ថុសិល្បៈច្រើនរាប់មិនអស់រួមមាន វត្ថុបុរាណខ្មែរនានា រូបបដិមា គ្រឿងលម្អស្ថាបត្យកម្ម និងវត្ថុសិល្បៈជាប្រភេទ កុលាលភាជន៍ និងធ្វើពីសំរិទ្ធ ត្រូវបានគេលក់ និងនៅបន្តដាក់លក់ដោយខុសច្បាប់នៅលើទីផ្សារវត្ថុ សិល្បៈអន្តរជាតិ។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ លើកឡើងថា វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីទប់ស្កាត់ការជួញដូរខុសច្បាប់នូវវត្ថុបុរាណ និងសម្បត្តិវប្បធម៌ គឺអាស្រ័យលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិរវាងភាគីពាក់ព័ន្ធសំខាន់ៗ។ បណ្ឌិតសភាចារ្យ ភឿង សកុណា លើក​ទឹក​ចិត្ត​ដល់​បុគ្គល​ឯកជន ដល់​សារមន្ទីរ ក៏ដូច​ជា​ស្ថាប័ន​នានា​លើ​សាកលលោក ដែល​កំពុង​តាំង​បង្ហាញ និង​រក្សា​ទុក​វត្ថុបុរាណ​របស់​កម្ពុជា សូម​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ឬ​តាម​រយៈ​ស្ថានទូត​កម្ពុជា​ប្រចាំ​ការ​ក្នុង​ប្រទេស​នីមួយៗ ក្នុង​ការ​ប្រគល់​ត្រឡប់​មក​វិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ។

គួររម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជា បាន​ទទួល​វត្ថុបុរាណ​ចំនួន ​៧៧ ​ពី​ប្រទេស​អង់គ្លេស។ វត្ថុបុរាណ​ទាំង​នេះ​ជា​ប្រភេទ​គ្រឿង​អលង្ការ​បុរាណ​ខ្មែរ ដែល​ទទួល​បាន​ពី​ក្រុម​គ្រួសារ​របស់​លោក Douglas Latchford អ្នក​រក្សា​ទុក​វត្ថុ​បុរាណ​ជនជាតិ​អង់គ្លេស។ គ្រឿង​អលង្ការ​បុរាណ​ខ្មែរទាំងនោះ មានដូចជា​ក្បាំង​មកុដ ខ្សែក ខ្សែដៃ ខ្សែ​ក្រវាត់ ក្រវិល បន្តោង ស្ថិត​ក្នុង​សម័យ​មុន​អង្គរ និង​សម័យ​អង្គរ ជា​គ្រឿង​អលង្ការ​មាស និង​លោហៈ​មាន​តម្លៃ​មួយ​ចំនួន៕  

អត្ថបទ​៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ​ស្នើ​ក្រុម​ហ៊ុន​ទទួល​ពលករ​ខ្មែរ ​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ចូលធ្វើការ មាន​ការ​យោគយល់​និង​ការ​អត់ធ្មត់ខ្ពស់

កីឡា៣ ម៉ោង មុន

តើការប្រកួតនៅម៉ាឡេស៊ី រិទ្ធី គីងកុង អាចដណ្តើមយកខ្សែក្រវ៉ាត់ពីដៃគូប្រកួតខ្លួនបានដែរ ឬទេ? ជួបគ្នាឆាប់ៗនេះ!

កងការពារអាកាស
ព័ត៌មានជាតិ៥ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១១ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម