វប្បធម៌ ជំនឿ
ក្បួនហុងស៊ុយមុនទិញគេហដ្ឋានថ្មី ដើម្បីនាំជោគលាភដល់ម្ចាស់ផ្ទះ
ការមើលហុងស៊ុយមុនសម្រេចចិត្តទិញផ្ទះថ្មី ជារឿងសំខាន់ដែលត្រូវគិតគូរ ដោយចានមិនបាន។ ហុងស៊ុយល្អអាចទាក់ទាញថាមពលវិជ្ជមានមកចូលផ្ទះ នាំមកនូវក្ដីសុខសប្បាយ សុខុមាលភាព លុយកាក់ហូរចូល និងសុភមង្គលដល់ក្រុមគ្រួសារ។

ទីតាំង៖ ផ្ទះថ្មីមិនគួរជាទីតាំងនៅជិតទន្លេឬប្រភពទឹកធំៗទេ។ បើតាមជំនឿជនជាតិចិន គេចាត់ទុកជាហុងស៊ុយមិនល្អ ព្រោះថាមពលរបស់ទឹកមានលើសលប់ នឹងជះផលប៉ះពាល់ចំពោះសុខភាព ជោគលាភ រហូតដល់ឋានៈជីវភាពរស់នៅទៀតផង។
ទិស៖ ផ្ទះត្រូវតែបែរមុខទៅខាងកើត ពេលពន្លឺព្រះអាទិត្យរះមកចំ មានន័យថា មានហុងស៊ុយ ។ ផ្ទុយទៅវិញបើផ្ទះបែរទៅលិច ពេលព្រះអាទិត្យចាំងមក ដូចនាំរឿងក្តៅក្រហាយ។ វាក៏អាចបែរមុខទៅខាងត្បូង ឬខាងជើងអាស្រ័យលើជោគជតារាសីម្ចាស់ផ្ទះ។

បរិវេណ៖ កន្លែងណានៅជិតលូទឹក កន្លែងកប់សព ឬប៉ាឆា មិនគួរទិញមកឡើយ ដោយសារទីតាំងទាំងនោះ អាចនាំសំណាងអាក្រក់មកឲ្យម្ចាស់ផ្ទះ។ មួយវិញទៀត ហាម មានបង្គោលឬសសរនៅឈរចំពីមុខផ្ទះឱ្យសោះ។
ផ្លូវ៖ ទិញផ្ទះនៅទីណាក៏ដោយ មិនគួររើសទីតាំងមានខ្សែផ្លូវបុកចំមកចូលផ្ទះ ជាដាច់ខាត ព្រោះជោគជតាអ្នកជាម្ចាស់នឹងជួបជំងឺតម្កាត់ ឫជួបគ្រោះភ័យ។
ទ្វារ៖ កុំទិញផ្ទះដែលមានដើមឈើនៅចំពីមុខខ្លោងទ្វារធំចូលផ្ទះ ព្រោះអ្នករស់នៅក្នុងផ្ទះនឹងមិនបានសុខសប្បាយឡើយ។

ផ្ទះបាយ៖ យកល្អ មិនគួរទិញផ្ទះដែលមានផ្ទះបាយស្ថិតនៅទិសខាងលិចឆៀងខាងជើងទេ ព្រោះអាចនឹងផ្ដល់គ្រោះដល់អ្នកជាឪពុក។ ដូច្នេះ បើមានករណីនេះកើតឡើង គួរផ្លាស់ប្តូរទីតាំងផ្ទះបាយទាំងមូលតែម្តង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ the spruce
ចុចអាន៖ ស្វែងយល់ ហុងស៊ុយយ័ន្ត ៨ ទិសតាមជំនឿតៃវ៉ាន់ ដើម្បីកាត់គ្រោះខ្លួនឯង
ចុចអាន៖ មិនចង់នាំគ្រោះចូលផ្ទះ ហាមដាំប្រទាលពស់ក្រាយនៅកន្លែង២នេះដាច់ខាត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ