Connect with us

ព័ត៌មានអន្ដរជាតិ

សម្ដីនៅតែឈ្លើយ ផែថងថាន ឆ្លើយទាំងអំនួតថា យោធាថៃមានភាពចាស់ទុំគ្រប់គ្រាន់

បានផុស

នៅ

ជាការឆ្លើតបនៅចំពោះមុខក្រុមអ្នកសារព័ត៌មានថៃ នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ ផែថងតាន និយាយទាំំងមិនចេះខ្មាស់ពិភពលោកដោយបានអួតក្ដែងៗថា នាងជឿជាក់លើរដ្ឋាភិបាលនិងយោធាខ្លួន ដែលមានភាពចាស់ទុំគ្រប់គ្រាន់ ហើយបានវាយបកមកលើកម្ពុជាវិញថា សូមថ្កោលទោសកម្ពុជា ចំពោះការបាញ់ប្រហារមកលើតំបន់មួយចំនួននាំឲ្យជនស៊ីវិលរងរបួស។

រូបភាព៖nationtv
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនតែប៉ុណ្ណោះ កូនស្រីពៅលោកថាក់ស៊ីនថែមទាំងចង្អុល​បង្ហាញ​ថា​ ក្នុង​ស្ថានភាព​បច្ចុប្បន្ននេះ ដំណាក់កាល​ចរចា​បាន​កន្លង​ផុត​ទៅ​ហើយ! ទោះបីជាមានការព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយដោយសន្តិវិធីនាពេលកន្លងមកក៏ដោយ។ ក្នុងនោះនាងបានសង្កត់ធ្ងន់ចំណុចមួយនេះថា ប្រទេសកម្ពុជាបានបាត់បង់ភាពជឿជាក់របស់ខ្លួន នៅក្នុងក្រសែភ្នែកពិភពលោកហើយ។

ជាងនេះទៅទៀត ផែថងតាន នៅតែឆ្លើយទាំងអឿថា កម្ពុជាជាអ្នកវាយបកមកមុន ទើបថៃអស់ភាពអត់ធ្មត់! ប៉ុន្តែនាងជឿថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានចុះផ្សាយ នោះគឺអាចបណ្ដាលឲ្យពិភពលោកលែងសូវជឿជាក់ប្រទេសកម្ពុជា ឬអាចថាថយចុះជាងមុន។

រូបភាព៖nationtv

នៅចំពោះមុខក្រុមអ្នកកាសែតព្រោងព្រាត រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃពោលយ៉ាងដូច្នោះថា ខ្លួនបានជជែកជាមួយ​លោក Phumtham ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជានាយករដ្ឋមន្ត្រីស្តីទី នាយឧត្តមសេនីយ៍ Nattapol អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងកងទ័ពរួចហើយ ដែលពួកគេថា ពួកគេ​ត្រៀម​ខ្លួនអស់ហើយ បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១១ ទានហានថៃបាន​ត្រៀម​ខ្លួន​ច្រើន​ជាង ២ ទៅ ៣ ដងឯណោះ។

បើទោះបីជាផ្ដល់បទសម្ភាសន៍បែបដ្រាម៉ាលាយឡំនឹងទឹកភ្នែកក្ដី ក៏ប៉ុន្តែ ផែថងថាន នៅតែប្រើសម្ដីក្អេងក្អាង ឈ្លើយថាខាងខ្លួនអត់ធ្មត់ណាស់។ ត្រង់ចំណុចនេះ នាងនៅតែនិយាយដដែលៗថា ខ្លួនមានមោទនភាព និងជឿជាក់លើរដ្ឋាភិបាលនិងយោធា ដែលបានធ្វើអ្វីគ្រប់យ៉ាងដូចមនុស្សពេញវ័យ មិនមែនកូនក្មេង៕

រូបភាព៖nationtv

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម