វប្បធម៌ ជំនឿ
មិនចង់នាំគ្រោះចូលផ្ទះ ហាមដាំប្រទាលពស់ក្រាយនៅកន្លែង២នេះដាច់ខាត
ក្នុងទ្រឹស្ដីវិទ្យាសាស្ត្រ ប្រទាលពស់ក្រាយជារុក្ខជាតិដែលអាចបន្សុទ្ធខ្យល់ពីកង្វក់បរិយាកាសបានយ៉ាងមានប្រសិទ្ធិភាព។ ក្រុមអ្នកស្រាវជ្រាវធ្វើការណែនាំដល់ពលរដ្ឋគ្រប់គ្រួសារគួរតែដាំប្រទាលនេះតាមផ្ទះ ដើម្បីការពារខ្យល់ពុល។

ដោយឡែក ក្នុងជំនឿហុងស៊ុយចិន ប្រទាលពស់ក្រាយជារុក្ខជាតិដែលអាចនាំទាំងសំណាងល្អនិងអាក្រក់ទន្ទឹមគ្នា។ ប្រសិនដាំមិនត្រូវកន្លែងវាអាចនាំស៊យពេញមួយគ្រួសារ។ អ៊ីចឹង! មកស្វែងយល់ពីហុងស៊ុយប្រទាលនេះជាមួយ KPT Plus!
ហុងស៊ុយប្រទាលពស់ក្រាយ
ប្រទាលពស់ក្រាយពណ៌បៃតងចាស់ដែលមានស្លឹករាងមូលទ្រវែង ត្រូវបានគេចាត់ ជារុក្ខជាតិហុងស៊ុយដ៏ល្អ ព្រោះអាចបង្កើតបាននូវភាពរស់រវើកនៃជីវិត ព្រមទាំងបង្កើតភាពរីករាយនៅក្នុងគ្រួសារ។ ជនជាតិចិនជឿថា ប្រទាលពស់ក្រាយអាចបណ្ដេញថាមពលអវិជ្ជមានពីខាងក្រៅបាន ប្រសិនបានដាំនៅក្នុងផ្ទះ។ ចំពោះបុគ្គលណា ឬផ្ទះណាដែលចង់កម្ចាត់ចោលសំណាងអាក្រក់ ឬបញ្ចៀសស៊យដែលមិនចង់ជួប ពួកគេនឹងដាំរុក្ខជាតិនេះពុំអាក់ខានឡើយ។

គេជឿថា ស្លឹកត្រង់នៃប្រទាលអាចការពារប្រឆាំងនឹងថាមពលអាក្រក់ និងសម្លាប់ភាពអវិជ្ជមានដែលចង់យារយីខ្លួន។ ស្លឹករបស់វាក៏មានអត្ថន័យពីការរីកចម្រើន ព្រមទាំងភាពវិជ្ជមានផងដែរ។
តើគួរដាំប្រទាលពស់ក្រាយនៅកន្លែងណា?
១. ដើម្បីបង្កើតសំណាញ់ការពារឬបន្សាបថាមពលអាក្រក់ណាមួយកុំឱ្យចូលគ្រួសារ ត្រូវដាំវានៅយ៉រផ្ទះ ឬផ្លូវចូលផ្ទះ។
២. ចៀសវាងដាំប្រទាលពស់ក្រាយនៅក្នុងផ្ទះដាច់ខាត ជាពិសេសបន្ទប់គេង ដោយសារតែស្លឹករបស់វាស្រដៀងទៅនឹង “ព្រួញ” ទើបគេជឿថា វាអាចបង្កើតថាមពលអវិជ្ជមាន នៅពេលដែលចង្អុលទៅនរណាម្នាក់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ fengshuibeginner
ចុចអាន៖ ហុងស៊ុយក្នុងផ្ទះដែលមនុស្សគ្រប់គ្នាតែងទម្លាប់ធ្វើខុសមករហូត
ចុចអាន៖ ហុងស៊ុយ នៃការជ្រើសរើសរូបភាពមកដាក់តាំងផ្ទះឲ្យចម្រុងចម្រើន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


