Connect with us

ព័ត៌មានអន្ដរជាតិ

រន្ធត់! ធ្លាក់យន្តហោះដឹកអ្នកដំណើរ​ ៤៩ នាក់នៅរុស្ស៊ី

បានផុស

នៅ

យន្តហោះ​ដឹក​មនុស្ស​៤៩​នាក់​បាន​ធ្លាក់​នៅចុង​បូព៌ា​ប្រទេស​រុស្ស៊ី ខណៈពេលកំពុងហោះហើរពីទីក្រុង Blagoveshchensk ទៅក្រុង Tynda ក្នុងតំបន់ Amur ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​RT នៅថ្ងៃទី២៤ខែកក្កដានេះ។

រូបតំណាងយន្តហោះ Antonov An-24 (រូបភាព៖ RT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអភិបាលតំបន់ Amur លោក Vasily Orlov យន្តហោះ Antonov An-24 ដំណើរការដោយក្រុមហ៊ុន Angara Airlines បានដឹកអ្នកដំណើរ ៤៣ នាក់ក្នុងនោះមានកុមារ ៥ នាក់ រួមជាមួយសមាជិកនាវិក ៦ នាក់ផងដែរ។ ជើងហោះហើរនេះមានចម្ងាយប្រហែល ៥៧០ គីឡូម៉ែត្រ ប៉ុន្តែយន្តហោះបានបាត់បង់ការទាក់ទងមុនពេលវាទៅដល់គោលដៅ។

ភ្នាក់ងារសង្គ្រោះបន្ទាន់បានកំណត់ទីតាំងធ្លាក់យន្តហោះប្រហែល ១៥ គីឡូម៉ែត្រពីគោលដៅរបស់យន្តហោះ។ ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​បាន​បញ្ជូន​ទៅ​ស្វែងរក​យន្តហោះ​ដែល​បាន​ប្រទះ​ឃើញ​បំណែក​យន្តហោះ និង​សញ្ញា​នៃ​ការ​ឆេះ​នៅ​លើ​ដី។ បច្ចុប្បន្ន​ក្រុម​សង្គ្រោះ​កំពុង​ធ្វើ​ដំណើរ​ទៅ​កន្លែង​កើត​ហេតុ​តាម​ផ្លូវ​គោក។

គួរបញ្ជាក់ថាយន្តហោះ Antonov An-24 គឺជាយន្តហោះ Twin Turboprop ដែលត្រូវបានរចនាឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងអាកាសចរណ៍សម័យសូវៀត។ ខណៈពេលដែលការផលិតបានបញ្ចប់ជាច្រើនទសវត្សរ៍មុន យន្តហោះមួយចំនួននៅតែស្ថិតក្នុងការប្រើប្រាស់ពាណិជ្ជកម្មមានកម្រិតនៅក្នុងប្រទេសរុស្ស៊ី ជាពិសេសនៅតំបន់ដាច់ស្រយាល និងពិបាកទៅដល់។ យន្តហោះដែលធ្លាក់នេះគឺជាផ្នែកមួយនៃកងអាកាសចររបស់ក្រុមហ៊ុនអាកាសចរណ៍ Angara ដែលបម្រើការហោះហើរជាច្រើននៅទូទាំងប្រទេសរុស្ស៊ីចុងបូព៌ា និងភាគខាងកើតស៊ីបេរី។

អាជ្ញាធររុស្ស៊ី ​មិន​ទាន់​បញ្ជាក់​ពី​ចំនួន​អ្នក​ស្លាប់ ឬ​មានអ្នករស់​នៅ​ឡើយ​ទេ។ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​បន្ត ហើយ​ការ​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះនេះកំពុងដំណើរការ៕

រូបតំណាងយន្តហោះ Antonov An-24

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម