ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់គ្រោងជំរុញគម្រោង AI ដើម្បីជំរុញសេដ្ឋកិច្ច ជាង ៥០០ ប៊ីលានដុល្លារ
តៃវ៉ាន់គ្រោងនឹងចាប់ផ្តើមគំនិតផ្តួចផ្តើម «គម្រោងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) សំខាន់ៗចំនួន ១០» ដែលនឹងជួញដល់សេដ្ឋកិច្ចច្រើនជាង ៥១០ ប៊ីលានដុល្លារ ត្រឹមឆ្នាំ ២០៤០ ខណៈកោះនេះព្យាយាមក្លាយជាប្រទេសនាំមុខលើផ្នែកAI។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Cho Jung-tai បាននិយាយលើហ្វេសប៊ុកកាលពីល្ងាចថ្ងៃអង្គារថា តៃវ៉ាន់មានបំណងបង្កើនវិស័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) របស់ខ្លួន និងសមត្ថភាពផលិតគ្រឿងអេឡិចត្រូនិកឈានមុខគេក្នុងពិភពលោក ដើម្បីក្លាយជាប្រទេសមានឥទ្ធិពលផ្នែក AI និងជា «កោះបច្ចេកវិទ្យាឆ្លាតវៃ»។
ក្រោមគំនិតផ្តួចផ្តើមនេះ តៃវ៉ាន់បានកំណត់យកបច្ចេកវិទ្យាស្នូលចំនួន ៣ ជាយុទ្ធសាស្ត្រអាទិភាព៖ បច្ចេកវិទ្យាស៊ីលីកុន ហ្វូតូនិច បច្ចេកវិទ្យាកង់ទិក និង AI មនុស្សយន្ត។ គំនិតផ្តួចផ្តើមដដែល មានគោលដៅបង្កើតការងារចំនួន ៥០០ ០០០ កន្លែង និងបង្កើតមន្ទីរពិសោធន៍ស្រាវជ្រាវកម្រិតអន្តរជាតិចំនួន ៣ ។

គម្រោងទាំង ១០ ក៏រួមបញ្ចូលផងដែរនូវការអភិវឌ្ឍន៍ AI ដែលមានសមត្ថភាពក្នុងការកសាង និងគ្រប់គ្រងបច្ចេកវិទ្យា AI ក្នុងស្រុក និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យមានតុល្យភាពនៃការអភិវឌ្ឍន៍ AI នៅទូទាំងតំបន់ផ្សេងៗគ្នារបស់តៃវ៉ាន់។
លើសពីនេះ រដ្ឋាភិបាលតៃវ៉ាន់ក៏អំពាវនាវឱ្យពង្រីកការវិនិយោគលើការនុវានវត្តន៍ AI ជាមួយនឹងការផ្តល់ទុនវិនិយោគជាង ៣,០៨ ប៊ីលានដុល្លារ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


