Connect with us

សេដ្ឋកិច្ច

តម្លៃ​មាស​បំបែក​កំណត់​ត្រាថ្មី​ដល់ ​៥២៨៦ ​ដុល្លារ ​មួយ​តម្លឹង​

បានផុស

នៅ

តម្លៃ​ហាងឆេង​មាស​បាន​កើន​ឡើង​បំបែក​កំណត់​ត្រាថ្មី​ដល់ ​៥២៨៦ ​ដុល្លារ ​ក្នុង​មួយ​តម្លឹង ​បន្ទាប់​ពី​ធនាគារ​កណ្ដាល​អាមេរិក​ទម្លាក់​អត្រា​ការប្រាក់ ០,២៥% មកនៅត្រឹម ៣,៧៥% ខណៈ​ស្ថាន​ភាព​ភូមិ​សាស្ត្រ​នយោបាយ នៅ​តែ​បន្តភាពតានតឹង។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​បាន​លើក​ឡើង​ថា ​សង្គ្រាមកម្ពុជា-ថៃ ​និងប្រទេសមួយចំនួនទៀត ​ក៏ជាចំណែក​មួយ​ដែលបង្ករ​ក្ដីបារម្ភ​សម្រាប់​អ្នក​វិនិយោគនៅលើពិភព លោក ដែលរុញច្រានឱ្យតម្លៃ​មាសមាន​ការ​ប្រែ​ប្រួល។​

​លោក ឡុង សំណាងយល់ឃើញថា​៖ «សង្គ្រាមនៅប្រទេសណាក៏ដោយ ​ឱ្យតែប៉ះពាល់ទៅ​ដល់​សេដ្ឋកិច្ច​របស់​អា​មេរិក ប្រាកដណាស់តម្លៃមាសនឹងប្រែប្រួល ដោយសារតែប្រាក់ដុល្លារ និង​ហាង​ឆេង​មាស​គឺផ្គូរផ្គង​គ្នា ​ប្រសិនបើសេដ្ឋកិច្ចអាមេរិក​មានបញ្ហា វាធ្វើឱ្យប្រាក់ដុល្លារ មានបញ្ហាដែរ អញ្ចឹង​ប្រសិន​បើល្អ​វា​ធ្វើ​ឱ្យ​ដុល្លារថ្លៃ មាសធ្លាក់ចុះវិញ ប៉ុន្តែបើស្ថានភាពហ្នឹងមិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក ឬប្រាក់​ដុល្លារ​ទេ វាមិនទាន់មានឥទ្ធិពលក្នុងការរុញ​ច្រានមាស​ឱ្យប្រែប្រួល​នោះ​ទេ»។​

​គិតត្រឹមម៉ោង ៩៖០០ ព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ តម្លៃហាងឆេងមាសក្នុងស្រុក​ លក់ចេញ​ក្នុង​តម្លៃ ៥២៨៦ ដុល្លារ ក្នុងមួយតម្លឹង៕​

​អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម