Connect with us

សេដ្ឋកិច្ច

សិប្បកម្មក្នុងស្រុកកែច្នៃដូងទុំផលិតប្រេងដូង និងប្រេងបណ្ដុះសក់ ដាក់លក់លើទីផ្សារក្នុងស្រុក

បានផុស

នៅ

សិប្បកម្មស្ថិតនៅស្រុកឈូក ខេត្តកំពតច្នៃដូងទុំដែលប្រមូលទិញពីកសិករក្នុងតំបន់ផលិតចេញជាប្រេងដូង និងប្រេងបណ្ដុះសក់ ដាក់លក់លើទីផ្សារក្នុងស្រុក ខណៈផលិតផលរបស់សិប្បកម្មនេះ ក៏បាននាំចេញទៅលក់ដល់អឺរ៉ុបរួចមកហើយដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងវ័យ ៤២ឆ្នាំ លោក ឆាយ ស៊ីនឿន ជាម្ចាស់សិប្បកម្ម សិប្បកម្ម The coconut ផលិតប្រេងដូងធម្មជាតិ ប្រាប់ កម្ពុជាថ្មី​ ថា បច្ចុប្បន្នសិប្បកម្មរបស់លោក​ អាចមានសមត្ថភាពផលិតប្រេងដូង និងប្រេងបណ្ដុះសក់ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក៏បាននាំចេញទៅកាន់ទីផ្សារប្រទេសអឺរ៉ុបបានមួយចំនួនដូចជា ប្រទេសនូវែលសេឡង់ (New Zealand) ជាដើម។

ម្ចាស់សិប្បកម្មរូបនេះ បន្តថា សិប្បកម្មបច្ចុប្បន្នបានជួយទិញដូងទុំ និងកសិផលជាច្រើនពីកសិករក្នុងខេត្តកំពត ដើម្បីផលិតចេញជាប្រេងសុខភាព និងសាប៊ូជាច្រើនមុខទៀតដែលមានគុណភាពខ្ពស់ សម្រាប់ចែកចាយទៅកាន់បណ្ដាផ្សារទំនើបទូទាំងប្រទេសផងដែរ។

សម្រាប់អត្ថប្រយោជន៍ប្រេងដូង និងប្រេង បណ្ដុះសក់ ដែលចម្រាញ់ចេញអំពីដូងទុំ លោក ឆាយ ស៊ីនឿន បញ្ជាក់ដែរថា រាល់ផលិតផលដែលចេញពីសិប្បកម្មលោកភាគច្រើន គឺសុទ្ធតែប្រើប្រាស់នូវវត្ថុធាតុដើមធម្មជាតិ និងធានាបានថាប្រើប្រាស់ទៅមិនប៉ះពាល់ដល់សុខភាព។

សម្រាប់ពេលបច្ចុប្បន្ន សិប្បកម្មផលិតប្រេងដូងធម្មជាតិរបស់លោក ឆាយ ស៊ីនឿន អាចមានលទ្ធភាពផលិតប្រេងដូង និងប្រេងបណ្ដុះសក់ បានចំនួនប្រមាណជាង ១លីត្រ ក្នុងមួយថ្ងៃ។

ក្រៅពីការផលិតប្រេងដូង និងប្រេងបណ្ដុះសក់ សិប្បកម្មបច្ចុប្បន្នក៏បានជួយបង្កើតការងារជូនពលរដ្ឋក្នុងសហគមន៍ប្រមាណជាង១៥នាក់ឱ្យមានការងារធ្វើប្រចាំថ្ងៃផងដែរ។

លើសពីនេះ សិប្បកម្ម The Coconut របស់លោក ឆាយ ស៊ីនឿន ក៏បានជួយអោយប្រជាពលរដ្ឋនៅក្នុងសហគមន៍អាចរកចំណូលបានតាមរយៈការលក់ផ្លែដូងទុំមកកាន់សិប្បកម្មផ្ទាល់។ បច្ចុប្បន្ន សិប្បកម្មមានទីតាំងស្ថិតនៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត៕

អត្ថបទ ៖ សួស​ សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម