សេដ្ឋកិច្ច
ក្រុមហ៊ុនក្នុងស្រុកមួយ ប្រមូលទិញផលិតផលសាប៊ូ និងគ្រឿងសម្អាងតាមសិប្បកម្មដាក់លក់លើទីផ្សារ
ក្រុមហ៊ុនក្នុងស្រុកមួយ ប្រមូលទិញផលិតផលសាប៊ូដុសខ្លួន សាប៊ូកក់សក់ និងគ្រឿងសំអាងតាមសិប្បកម្មក្នុងបណ្ដាខេត្តផ្សេងៗដាក់លក់លើទីផ្សារ ខណៈបច្ចុប្បន្នកំពុងទទួលបានការគាំទ្រខ្លាំង។

កញ្ញា អឿន សៀវម៉ី អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ឯក ប៊ីយូធី ប្រាប់ កម្ពុជាថ្មី ថា សម្រាប់ពេលបច្ចុប្បន្នក្រុមហ៊ុនរបស់កញ្ញា បាននឹងកំពុងធ្វើការជាមួយសិប្បកម្មក្នុងស្រុក ពិសេសគឺកសិករនៅតាមតំបន់ជនបទមួយចំនួនទៀតដែលពួកគាត់ជាអ្នកផលិតសាប៊ូ និងផលិតផលថែរក្សាសម្រស់ជាច្រើនមុខ ដើម្បីយកមកដាក់លក់បន្តនៅលើផ្សារទំនើប និងបណ្ដាផ្សារមួយចំនួនក្នុងប្រទេសកម្ពុជា។

កញ្ញា អឿន សៀវម៉ី បន្តថា ក្រុមហ៊ុនរបស់កញ្ញាបច្ចុប្បន្នមានផលិតផលដែលអាចជំនួសផលិតផលដែលនាំចូលពីប្រទេសជិតខាង ក្នុងនោះមាន៖ សាប៊ូសូត្រមាស សាប៊ូស្ដៅ សាប៊ូអង្ករសម្រូប Roll on សាច់ជូរ លុញក្លៀក សាប៊ូកក់សូត្រពេជ្រ និងផលិតសម្អាងជាច្រើនមុខទៀតដែលមានស្ដង់ដាត្រឹមត្រូវ និងអាចជំនួសឱ្យផលិតផលប្រទេសជិតខាងបានផងដែរ។
រាល់ផលិតផលទាំងអស់នេះដែរ កញ្ញា អឿន សៀវម៉ី បានបញ្ជាក់ថា គ្រប់ផលិតផលរបស់ក្រុមហ៊ុនកញ្ញា ភាគច្រើនគឺសុទ្ធតែបានចម្រាញ់ចេញអំពីធម្មជាតិទាំងអស់។ ក្រៅពីនេះ ក៏កសិផលរបស់កសិករដែលរស់នៅក្នុងខេត្តមួយចំនួនដូចជា៖ កំពង់ចាម ត្បូងឃ្មុំ រតនគិរី និងតំបន់អូរសោម ស្ថិតនៅខេត្តពោធិ៍សាត់ ជាដើម។


ស្របពេលប្រជាជនខ្មែរពហិការទំនិញរបស់ប្រទេសថៃ កញ្ញា អឿន សៀវម៉ី មើលឃើញថា គ្រប់ផលិតផលដែលផលិតបានក្នុងស្រុក បច្ចុប្បន្នកាន់តែមានសន្ទុះគាំទ្រយ៉ាងច្រើនកុះករ។ ជាក់ស្ដែង ចំពោះផលិតផលទាំងអស់របស់ក្រុមហ៊ុនកញ្ញា អឿន សៀវម៉ី ក៏កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសផងដែរ។
ក្រុមហ៊ុន ឯក ប៊ីយូធី ជាប្រេនកូនខ្មែរមួយដែលបានបង្កើតឡើងមកកាលពីឆ្នាំ២០២៤។ បច្ចុប្បន្នផលិតផលរបស់ក្រុមហ៊ុនកូនខ្មែរមួយនេះ ក៏មានដាក់លក់នៅលើផ្សារទំនើប និងបណ្ដាផ្សារមួយចំនួនទៀតក្នុងប្រទេសកម្ពុជា ផងដែរ៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


