សេដ្ឋកិច្ច
ដូងក្រអូបកំពុងមានទីផ្សារល្អ និងតម្លៃខ្ពស់សមរម្យនៅក្នុងឆ្នាំនេះ
កសិករដែលជាដាំដូងក្រអូបបានឱ្យដឹងថា បច្ចុប្បន្នដូងក្រអូបក្នុងចម្ការរបស់លោកកាន់តែមានទីផ្សារល្អ ខណៈលក់ទៅកាន់ទីកាន់ទីផ្សារបានក្នុងតម្លៃខ្ពស់សមរម្យ។

លោក ប៊ុត គឹមឆាយ ជាម្ចាស់ចម្ការដាំដូងក្រអូប ស្ថិតនៅខេត្តព្រះសីហនុ ប្រាប់ កម្ពុជាថ្មី ថា របរដាំដូងក្រអូបនេះ បច្ចុប្បន្នកំពុងមានទីផ្សារល្អគ្រាន់បើ ខណៈដូងឆ្នាំនេះមានទីផ្សារល្អ និងលក់បានក្នុងតម្លៃខ្ពស់សមរម្យ។ លោកថា ដូងក្រអូបប្រមូលផលលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ២ពាន់រៀល ទៅ ៣ពាន់រៀល ក្នុង១ផ្លែ។

ម្ចាស់ចម្ការរូបនេះ បានបន្ថែមទៀតថា មុខរបរដាំដូងក្រអូបរបស់លោក បើគិតចំណូលជាប្រចាំឆ្នាំ របរនេះអាចរកប្រាក់ចំណូលបានប្រមាណជាង ១០ម៉ឺនដុល្លារ តាមរយៈការលក់ផ្លែដូងស្រស់ទៅកាន់ទីផ្សារក្នុងស្រុក។
លោក គឹមឆាយ បានបញ្ជាក់ដែរថា ក្នុង១ខែ លោកអាចប្រមូលផលផ្លែដូងស្រស់បានប្រមាណ ១ម៉ឺន ២ពាន់គ្រាប់ ទៅកាន់ទីផ្សារតាមតម្រូវការជាក់ស្ដែង។ អ្វីដែលលោក គឹមឆាយ រំពឹងបន្ថែមទៀតនោះគឺការលក់ពូជដូងដែលបណ្ដុះនៅក្នុងចម្ការផ្ទាល់ទៅកាន់កសិដ្ឋាន និងកសិករដទៃទៀតដែលមានតម្រូវការដាំដូងទាំងនេះផងដែរ។


គួរឱ្យដឹងថា បច្ចុប្បន្នចម្ការដូងក្រអូបរបស់លោក ប៊ុត គឹមឆាយ មានផ្ទៃដីដាំដុះសរុបប្រមាណ ៥០ហិកតា និងមានចំនួនដូងសរុបប្រមាណជាង ២២ ០០០ដើម ក្នុងនោះ ប្រភេទដូងក្រអូបមានចំនួន ១ ៦០០ដើម និងប្រភេទដូង កប៉ាល់តឿ ៦ ពាន់ដើម ភាគច្រើនប្រភេទដូងទាំងនេះ សុទ្ធតែទទួលបានទិន្នផលខ្ពស់ ហើយក្នុងដូងមួយដើម អាចហុចផ្លែបានចន្លោះ ១០០ ទៅ១៥០ផ្លែ ជាប្រចាំផងដែរ៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


