សេដ្ឋកិច្ច
ថ្លៃដឹកជញ្ជូនតាមផ្លូវទឹក នឹងថយចុះ ២០០ ដុល្លារ មួយកុងតឺន័រ បន្ទាប់ពីដំណើរការកំពង់ផែទឹកជ្រៅជំហានទី១
ថ្លៃដឹកជញ្ជូនតាមសមុទ្រនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មកកម្ពុជានឹងថយចុះ ២០០ ដុល្លារ ក្នុងមួយកុងតឺន័រ បន្ទាប់ពីដាក់ឱ្យដំណើរការកំពង់ផែទឹកជ្រៅជំហានទី១ ដែលមានជម្រៅ ១៤,៥ ម៉ែត្រ នៅខេត្តព្រះសីហនុ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងសាងសង់ និងអភិវឌ្ឍកំពង់ផែទឹកជ្រៅ រហូតមកដល់ពេលនេះ សម្រេចជំហានទី១ ប្រមាណ ៦៥% ដោយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា៖ «តាមរយៈការសម្រេចបានជំហានទី១នេះ ថ្លៃដឹកជញ្ជូនតាមផ្លូវទឹកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមកកម្ពុជា នឹងថយចុះ ប្រមាណ ២០០ ដុល្លារ ក្នុងមួយកុងតឺន័រ»។
ធនាគារពិភពលោក បានបង្ហាញលទ្ធផលនៃការសិក្សាថ្លៃដឹកជញ្ជូន ឆ្នាំ ២០២៤ ដោយរកឃើញថា កប៉ាល់ដឹកទំនិញមកដល់កម្ពុជាប្រើរយៈពេល ៥ ថ្ងៃទើបចេញផុតពីកំពង់ផែកម្ពុជា។ ប៉ុន្តែថ្មីៗនេះ កំពង់ផែក្រុងព្រះសីហនុរកឃើញថា កប៉ាល់ដឹកកុងតឺន័រចំណាយពេល ៣ ថ្ងៃ កន្លះ ទើបចេញផុតពីកម្ពុជា ដែលការរុញចេញបានលឿន។

លោក ស៊ុន ចាន់ថុល បន្ថែមថា៖ «យើងនឹងរៀបចំធ្វើ Dashboard ដូចប៉ាណូមួយចឹង ឱ្យថ្នាក់ដឹកនាំ និងវិស័យឯកជនដឹងច្បាស់ថាតម្លៃដឹកជញ្ជូនវារបៀបម៉េច វាមានអ្វីខ្លះក្នុងហ្នឹង ហើយខ្ញុំបានស្នើសុំទៅសភាពាណិជ្ជកម្មឱ្យចូលរួមជាមួយរាជរដ្ឋាភិបាល និងធនាគារពិភពលោក ធ្វើ Dashboard ឱ្យឯភាពទាំងអស់គ្នា យើងតាមដានទាំងអស់គ្នា យើងត្រូវខិតខំធ្វើយ៉ាងណាឱ្យតម្លៃដឹកជញ្ជូនវាចុះ ទើបយើងអាចប្រកួតប្រជែង និងទាក់ទាញការវិនិយោគបន្ថែមទៀត»។
តាមផែនការដំណើរការសាងសង់កំពង់ផែទឹកជ្រៅជំហានទី១ ដែលមានជម្រៅ ១៤,៥ ម៉ែត្រ គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧។ កំពង់ផែទឹកជ្រៅជំហានទី២ មានជម្រៅទឹក ១៦ ម៉ែត្រ ចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំនេះ ហើយគ្រោងបញ្ចប់នៅឆ្នាំ ២០២៩ និងជំហានទី៣ នឹងបញ្ចប់ឆ្នាំ ២០៣០ មានជម្រៅទឹក ១៧,៥ ម៉ែត្រ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


