ព័ត៌មានជាតិ
សម្ដេចតេជោ ប្រាប់អ្នកវិភាគឲ្យឈប់និយាយ បំភ័ន្ដសភាពការណ៍ ពាក់ព័ន្ធនឹងកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដែលកំពុងធ្វើពាណិជ្ជកម្មនាពេលបច្ចុប្បន្ននេះ គឺប្រទេសជប៉ុនជាអ្នកផ្ដល់ប្រាក់កម្ចី និងជំនួយដល់ប្រទេសកម្ពុជា។ ដូច្នេះ មិនមែនដូចអ្នកវិភាគមួយចំនួន លើកឡើងថា បញ្ហាកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុនេះ ជាអន្ទាក់បំណុលរបស់ចិននោះឡើយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈនេះថា កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ គឺរ៉ាប់រង និងទទួលខុសត្រូវ ព្រមទាំងការជួយទំនុកបម្រុង ពីរដ្ឋាភិបាលជប៉ុន។ ដូច្នេះទេសម្ដេចតេជោ មិនគិតថា អ្នកដែលបាននិយាយថា អន្ទាក់បំណុលរបស់ចិន លើបញ្ហាកំពង់ផែខេត្តព្រះសីហនុ ដូចដែលគេនិយាយប្រៀបធៀប ទៅនឹងអន្ទាក់បំណុលរបស់ចិន នៅក្នុងប្រទេសស្រីលង្កា គឺវាមិនមែនជាការពិតនោះឡើយ ពីព្រោះកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុនេះ គឺទទួលរ៉ាប់រងទទួលខុសត្រូវឲ្យប្រាក់កម្ចី និងជំនួយរបស់ប្រទេសជប៉ុនទៅវិញទេ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ចឹងទេ សូមពួកអ្នកវិភាគមួយចំនួន ដែលមិនយល់ដឹងអំពីការពិត ឈប់និយាយបំភ័ន្ដសភាពការណ៍ទៅ ព្រោះកំពង់ផែសព្វថ្ងៃ ដែលកំពុងធ្វើប្រតិបត្តិការ ដឹកទំនិញចេញ-ចូលនេះ គឺកំពុងតែមានការរួមចំណែក ការកសាងអ្វីៗ គឺតាមរយៈជប៉ុន ហើយជប៉ុនមានទិញភាគហ៊ុនមួយចំនួន នៅក្នុងហ្នឹងផងដែរ»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


