ព័ត៌មានអន្ដរជាតិ
ទំនុកចិត្តអ្នកប្រើប្រាស់ថៃ ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៨ ខែ ដោយសារសម្ពាធសេដ្ឋកិច្ច
សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់របស់ប្រទេសថៃ បានធ្លាក់ចុះមកត្រឹម ៥០,៦ ពិន្ទុ ក្នុងខែមេសា ពី ៥១,៨ ពិន្ទុ នៅខែឧសភា ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៨ ខែ ចំពេលដែលប្រជាជនថៃប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចដើរអូសជើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) ដែលចេញរបាយការណ៍ស្ទង់មតិស្ដីពីសន្ទស្សន៍នេះកាលពីថ្ងៃអង្គារ បានឱ្យដឹងថា ទំនុកចិត្តរបស់អ្នកប្រើប្រាស់ថៃ រងផលប៉ះពាល់ដោយតម្លៃថាមពលខ្ពស់ ដែលបង្កឡើងពីជម្លោះនៅមជ្ឈិមបូព៌ា។
សាលកវិទ្យាល័យបានបន្ថែមថា តម្លៃជីហក់ឡើងខ្ពស់ ខណៈតម្លៃផលិតផលកសិកម្មនៅតែបន្តថោក។
ក្នុងចំណោមនោះ មានអារម្មណ៍វិជ្ជមានមួយចំនួនដែលកើតចេញពីស្ថិរភាពនយោបាយ និងគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីគាំទ្រដល់ការចំណាយលើការរស់នៅសម្រាប់ក្រុមប្រជាជនងាយរងគ្រោះ។
ប៉ុន្តែ ទំនុកចិត្តលើសេដ្ឋកិច្ច ការងារ និងប្រាក់ចំណូលនាពេលអនាគត បានធ្លាក់ចុះទាំងអស់។ ទំនុកចិត្តអ្នកប្រើប្រាស់នៅតែទាបជាង ១០០ ពិន្ទុ ខណៈការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចថៃនៅតែមានសភាពយឺតយ៉ាវ ហើយប្រជាជនថៃត្រូវចំណាយច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ ហើយជម្លោះអាមេរិក-អ៊ីរ៉ង់ នៅតែបង្កភាពមិនប្រាកដប្រជា។
វិស័យកសិកម្មក៏មិនដំណើរការបានល្អ។ នេះបើតាមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ UTCC លោក Thanavath Phonvichai ដែលបន្ថែមថា ការវិនិយោគ និងការប្រើប្រាស់កំពុងថយចុះ ទោះបីជាការមកដល់របស់ភ្ញៀវទេសចរស្ទុះងើបឡើងវិញក៏ដោយ។
គេមើលឃើញថា សេដ្ឋកិច្ចថៃនៅតែមានភាពយឺតយ៉ាវដោយសារតែកម្សោយនៃការចំណាយក្នុងស្រុក បំណុលគ្រួសារខ្ពស់ ថ្លៃរស់នៅកើនឡើង និងភាពមិនប្រាកដប្រជាពីជម្លោះសកល ដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ។
កាលពីដើមខែមេសា នាយករដ្ឋមន្រ្តីថៃ និងរដ្ឋាភិបាលរបស់លោក បានចាប់ផ្ដើមយុទ្ធនាការ «ថៃជួយថៃ» ដើម្បីប្រយុទ្ធប្រឆាំងនឹងកំណើនថ្លៃរស់នៅ ដែលបណ្តាលមកពីតម្លៃថាមពលខ្ពស់ និងជម្លោះនៅមជ្ឈិមបូព៌ា។ គំនិតផ្តួចផ្តើមនេះ ផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៥៨% លើទំនិញសំខាន់ៗ ដោយពង្រីកទៅជាដំណាក់កាលថ្មីៗដូចជា «តម្លៃទាបក្នុងស្រុក» ដើម្បីគាំទ្រទាំងអ្នកប្រើប្រាស់ និងអ្នកផលិតក្នុងស្រុក។ យ៉ាងណាមិញ អ្នកសេដ្ឋកិច្ចមើលឃើញថា វាគ្រាន់តែជាគោលនយោបាយរយៈពេលខ្លីប៉ុណ្ណោះ ហើយវាអាចបង្កើតភាពតានតឹងផ្នែកហិរញ្ញវត្ថុសម្រាប់រដ្ឋាភិបាល និងបង្ខូចទីផ្សារ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


