ព័ត៌មានជាតិ
ឆ្នាំ២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពង្រីកបណ្តាញទឹកស្អាតបន្ថែម ៣៩៩ គីឡូម៉ែត្រ គ្របដណ្តប់ដល់ ៨៨៧ ភូមិ ស្មើ ៩២%
នៅឆ្នាំ២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានពង្រីកបណ្តាញទឹកស្អាតបន្ថែមចំនួន ៣៩៩ គីឡូម៉ែត្រ ដោយបង្កើនសមត្ថភាពផលិតដល់ជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ និងពង្រីកសេវាគ្របដណ្តប់ដល់ ៨៨៧ ភូមិ ស្មើនឹង ៩២% នៃតំបន់សេវាក្រោមអាជ្ញាបណ្ណរបស់ខ្លួន។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអាជីវកម្មឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា សមិទ្ធផលទាំងនេះគឺជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈរ និងជាមោទនភាពរបស់អង្គភាព និងបុគ្គលិកគ្រប់លំដាប់ថ្នាក់។

បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងផ្តល់សេវាទឹកស្អាតជូនអតិថិជនជាង ៥៣ ម៉ឺនតំណ ដែលមានប្រជាពលរដ្ឋជិត ៣ លាននាក់ក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ។
ទន្ទឹមនឹងសមិទ្ធផលទាំងនេះ រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រ ដើម្បីធានានិរន្តរភាពរយៈពេលវែង តាមរយៈការពង្រីកការលក់ទឹកដុំទៅតំបន់សក្តានុពលសេដ្ឋកិច្ច, ពន្លឿនការពង្រីកបណ្តាញដើម្បីឱ្យប្រជាជន ១០០% ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានទឹកស្អាតប្រើប្រាស់យ៉ាងយូរត្រឹមឆ្នាំ២០២៨, និងត្រួតពិនិត្យឡើងវិញនូវការផ្តល់សេវាដោយភាគីទីបី។
បន្ថែមពីនេះ លោករដ្ឋមន្រ្តីក៏បានជំរុញការបន្តធ្វើសវនកម្មថាមពលក្នុងដំណើរការផលិតកម្ម ការពង្រឹងទំនើបកម្មស្ថាប័ន និងការកាត់បន្ថយអត្រាទឹកគ្មានចំណូល ដោយលើកឡើងថា ការកាត់បន្ថយបាន ១% គឺស្មើនឹងបង្កើនចំណូលបាន ១លានដុល្លារ។

ចំពោះសន្តិសុខសាយប័រ និងការការពារប្រព័ន្ធបច្ចេកវិទ្យាសំខាន់ៗ លោកបានណែនាំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធានាឱ្យបាននូវនិរន្តរភាពប្រតិបត្តិការ ដោយសង្កត់ធ្ងន់ថា ទឹកស្អាតគឺជាសេវា
សាធារណៈដ៏សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋ និងសកម្មភាពសេដ្ឋកិច្ច។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអាជីវកម្មឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានការចុះអនុស្សរណៈលើកិច្ចសហការផ្គត់ផ្គង់ទឹកដុំដល់ប្រតិបត្តិករស្អាតឯកជន និងការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីផ្តល់សេវាតាមទូរសព្ទដៃ PPWSA Mobile App ដែលនឹងបន្តពង្រឹងការផ្តល់សេវា និងកៀរគរការចូលរួមពីអតិថិជន៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


