Connect with us

សេដ្ឋកិច្ច

ថ្ងៃនេះ តម្លៃមាសនៅ ថៃ ធ្លាក់ចុះ ៣ ដុល្លារ

បានផុស

នៅ

របាយការណ៍ពីសមាគមពាណិជ្ជករមាសបានបង្ហាញថា តម្លៃមាសនៅប្រទេសថៃបានធ្លាក់ចុះចំនួន ១០០ បាត (៣ ដុល្លារ) នៅក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃទិញមាសដុំគឺ ២៨,៧៥០ បាត (៨៧៥.៦១ ដុល្លារ) ក្នុងមួយតម្លឹង និងតម្លៃលក់គឺ ២៨,៨៥០ បាត (៨៧៨.៧០ ដុល្លារ) ខណៈដែលតម្លៃទិញ និងលក់មាសកែច្នៃរួចគឺ ២៨,២២៧.៩២ បាត (៨៥៩.៦៧ ដុល្លារ) និង ២៩,៣៥០ បាត (៨៩៣.៨៤ ដុល្លារ) ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ តម្លៃ​ទិញ​​មាសដុំ​គឺ ២៨,៨៥០ បាត(៨៧៨.៧០ ដុល្លារ) ​ក្នុង​មួយ​តម្លឹង និង​តម្លៃ​លក់គឺ ២៨,៩៥០ បាត (៨៨១.៧៥ ដុល្លារ) ខណៈ​មាសកែច្នៃរួច​មាន​តម្លៃ ២៨,៣៣៤.០៤ បាត (៨៦២.៩៩ ដុល្លារ) និង ២៩,៤៥០ បាត (៨៩៦.៨៦ ដុល្លារ) ។

តម្លៃមាសនៅព្រឹកថ្ងៃសុក្រនេះកំពុងប្រែប្រួលនៅប្រមាណ ៦០,៩៤៩ បាត (១,៨៦៩ ដុល្លារ) ក្នុងមួយអោន បន្ទាប់ពីមាសនៅផ្សារ Comex កាលពីថ្ងៃព្រហស្បតិ៍បានកើនឡើងពី ១៥.៦ ដុល្លារទៅ ១,៨៦៣.៩០ ដុល្លារក្នុងមួយអោន ។

ទន្ទឹមនោះ សមាគមដូរមាស និងប្រាក់របស់ចិនបានរាយការណ៍ថា តម្លៃមាសនៅហុងកុង ធ្លាក់ចុះពី ២០០ ដុល្លារហុងកុង ទៅ ១៧,២៦០ ដុល្លារ (៧២,៥៩២ បាត) ក្នុងមួយតម្លឹង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ ថៃ ព្រមាន ក្រុងបាងកក នឹងជួបសីតុណ្ហភាពចុះត្រជាក់បំផុតដល់ ១ អង្សាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម