សេដ្ឋកិច្ច
ហ្វីលីពីន ដាក់កម្រិត ការនាំចូលអង្ករ វៀតណាម ជាបណ្តោះអាសន្ន
ហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក កំពុងចាត់វិធានការដើម្បីកំណត់ការនាំចូលអង្ករពីប្រទេសវៀតណាមជាបណ្ដោះអាសន្ន ចំពេលមានការប្រមូលផលដ៏ធំនៅក្នុងប្រទេស។
ប្រទេសហ្វីលីពីន គឺជាទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់វៀតណាម ដែលរួមចំណែក៤០ភាគរយនៃការនាំចេញអង្ករសរុបរបស់ខ្លួន។

អ្នកនាំពាក្យនាយកដ្ឋានកសិកម្មហ្វីលីពីនបានបញ្ជាក់ថា ខ្លួនកំពុងចាត់ចែងក្នុងការចេញលិខិតបញ្ជាក់ SPSIC ឲ្យស្របតាមតម្រូវការ។
អ្នកនាំពាក្យដដែល បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរពី Reuters ថា “យើងនាំចូលតែអ្វីដែលយើងត្រូវការប៉ុណ្ណោះ ហើយយើងមានការផ្គត់ផ្គង់គ្រប់គ្រាន់នៅពេលនេះ ដោយសារការប្រមូលផលរដូវវស្សា”។

ស្របពេលជាមួយគ្នានោះដែរ សមាគមស្បៀងអាហារវៀតណាម ដែលសមាជិករបស់ខ្លួនជាអ្នកនាំចេញអង្កររបស់ប្រទេសនេះ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
គួរបញ្ជាក់ថា ការនាំចេញអង្កររបស់វៀតណាមទៅកាន់ប្រទេសហ្វីលីពីន ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ បានកើនឡើង១២,៣ភាគរយបើធៀបនឹងឆ្នាំមុន ពោលគឺកើនដល់២.០៩លានតោន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងជើង ចង់ចរចាជាមួយ អាមេរិក ដើម្បីនាំចូលទំនិញល្អៗ និង អង្ករ ១ លានតោន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


