Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន Morgan Group និង CBRE ចាប់ដៃគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអចលនទ្រព្យ

បានផុស

នៅ

ក្រុមហ៊ុន Morgan Group និង CBRE បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រទៅលើវិស័យអចលនទ្រព្យក៏ដូចជាបង្កើតអនាគតកាន់តែប្រសើរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចសហប្រតិបត្តិការ​នេះ​ បាន​ចុះហត្ថលេខា​ដោយ​លោក Ding Yongjun ប្រធាន​ក្រុមហ៊ុន Morgan Group និង​លោក Lawrence Lennon នាយក​ប្រតិបត្តិ CBRE Cambodia ។​

​នៅក្នុង​ពិធី​ចុះហត្ថលេខា​នេះ លោក Chu Zexu អគ្គនាយករង Morgan Group បាន​លើកឡើងថា CBRE គឺជា​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្តិ Fortune 500 ដ៏​ល្បីល្បាញ​បំផុត​លើ​ពិភពលោក ដែលមាន​បទពិសោធន៍​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ច្រើនជាង 200 ឆ្នាំ​។ CBRE ក៏​ជា​មិត្ត​ចាស់​យូរ​ឆ្នាំ​របស់ Morgan ផងដែរ​។ នៅ​ដើមដំបូង​នៃ​ការសាងសង់​អគារ​ក្នុង​ឆ្នាំ 2018 CBRE ដែលជា​ដៃគូ​យុទ្ធសាស្ត្រ​របស់ Morgan បានផ្តល់​ការគាំទ្រ​យ៉ាង​ទូលំទូលាយ និង​ពេញលេញ​ដល់ Morgan Tower ក្នុង​លក្ខខណ្ឌ​នៃ​ការត្រួតពិនិត្យ​ស្តង់ដារ​គុណភាព លើ​គម្រោង​រចនា និង​សាងសង់​។ ហេតុនេះ Morgan នៅតែ​ថ្លែងអំណរគុណ​និង​ដឹងគុណ ហើយក៏​រឹតតែ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹងធ្វើ​ការសហការ​ជាមួយ CBRE ក្នុងនាម​ជា​ដៃគូ​ដ៏​ល្អ ក្នុង​វិស័យ​ជាច្រើន​ទៀត​នាពេល​អនាគត ដើម្បី​រួមគ្នា​បង្កើត​ភាព​អស្ចារ្យ​!​។​

​លោក​បាន​បន្តថា កិច្ចសហប្រតិបត្តិការ​ជាមួយ CBRE លើក​នេះ គឺជា​ជម្រើស​ចាំបាច់​សម្រាប់​ការអភិវឌ្ឍន៍​នាពេល​អនាគត​របស់ Morgan ។ ហើយ​ថ្ងៃនេះ​ផងដែរ លោក Lawrence Lennon និង​សភាពាណិជ្ជកម្ម និង​ក្រុមហ៊ុន​ឆ្នើម​ជាច្រើន​បានផ្តល់​ជា​កិ​ត្ត​យស ធ្វើជា​សាក្សី​ក្នុង​ពិធី​បើកសម្ពោធ​អគារ Morgan Tower ដែលជា អគារ​ការិយាល័យ​តំណាង​តំបន់ លំដាប់ 5A ក្នុង​សម័យកាល​ថ្មី​នៃ​ទីក្រុង​ភ្នំពេញ​។ ហើយក៏​ជា​កិត្តិយស​ដ៏​ធំធេង​របស់ Morgan​ផងដែរ ។​

លោក Lawrence Lennon នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍ថាៈ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ បើទោះបីជា​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​ទទួលរង​នូវ​ផលប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​ក៏ដោយ ក៏ប៉ុន្តែ​លោក​នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​មជ្ឈដ្ឋាន​ទាំងមូល ហើយ​ក៏មាន​ទំនុកចិត្ត​ផងដែរ​ថា Morgan Tower នឹង​ក្លាយជា អគារ​ការិយាល័យ​កម្រិត​A មួយ​នៅ​ទីក្រុង​ភ្នំពេញ​។

​លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ប្រធាន​ក្រុមហ៊ុន Morgan Group Cambodian និង​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន Morgan Group ដែលមាន​ការជឿជាក់​លើ​ក្រុមហ៊ុន CBRE ដែល​បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន CBRE ធ្វើការ​គ្រប់គ្រង​អគារ Morgan Tower ដែលជា​អគារ​ការិយាល័យ​តំណាង​តំបន់​នេះ ហើយ​ខ្ញុំបាទ​មាន​ជំនឿ​ចិត្ត​មុតមាំ នឹងមិន​ធ្វើអោយ​មានការ​ខក​ពី​ការរំពឹងទុក​នោះទេ​។​

​ភាគី​ទាំងពីរ​នឹង​បង្កើត​ភាពជា​ដៃគូ​ជា​យូរអង្វែង​តទៅ ដោយមាន​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក និង​ឈ្នះ​រួមគ្នា បង្ហា​ឲ្យឃើញ​ពី​សមត្ថភាព​រាងខ្លួន ប្រមូលផ្តុំ​ធនធាន និង​សម្របសម្រួល​ការអភិវឌ្ឍ​ន៍ និង​រួមគ្នា​បង្កើត​ស្តង់ដារ​សេវាកម្ម​សម្រាប់ វិស័យ​អចលនៈទ្រព្យ។ ដើម្បី​នាំមក​នូវ​សេវាកម្ម​ដែលមាន​គុណភាព​ខ្ពស់ រឹត​តែមាន​លក្ខណៈ​ស្តង់ដារ ការ​ចម្រាញ់ មនុស្សធម៌ និង​បច្ចេកវិជ្ជា​កាន់តែ​ប្រសើរ​ដល់​ម្ចាស់​អាជីវកម្ម ដែល​ទាំងនេះ ក៏​នឹង​ចូលរួមចំណែក​ជា​សន្ទុះ​យ៉ាង​ខ្លាំងក្លា លើ​ការជួល និង​លក់​អគារ​ការិយាល័យ Morgan Tower ដែល​សម្រេច​បានជា​អត្ថប្រយោជន៍​បន្ថែម​ទៅវិញទៅមក ព្រមទាំង​ជាការ​សម្គាល់​ការបើក​ទំព័រ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ និង​ការអភិវឌ្ឍន៍​រួមគ្នា​រវាង​ភាគី​ទាំងពីរ​។​

Morgan Tower មាន​ទីតាំង​ស្ថិតនៅ​ចំ​ចំណុចកណ្តាល​នៃ​ប្រទេស​កម្ពុជា គឺជា​អគារ​ការិយាល័យ​តំណាង​តំបន់ លំដាប់ 5A របស់​ប្រទេស​កម្ពុជា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Morgan Group​។ មាន​ផ្ទៃដី​សាងសង់​សរុប​ប្រហែល ១០​ម៉ឺន​៥​ពាន់ ម៉ែត្រការ៉េ (10.5000 m2) ដែល​ទទួលបាន ពានរង្វាន់​មាស LEED អន្តរជាតិ​ដំបូង​គេ​របស់​កម្ពុជា និង ទទួលបាន​ពានរង្វាន់​មាស Guru Asia ចំនួន​បី ដែល​វិញ្ញាបនបត្រ​ទាំងពីរ​ប្រភេទ​នេះ ទទួលស្គាល់ថា​ជា​អគារ​ការិយាល័យ​កម្រិត A ។​

Morgan tower មាន​កន្លែង​ទទួលភ្ញៀវ​ដែល​រចនា​បែប​សិល្បៈ​ដ៏​ប្រណិត​។ មាន​កម្ពស់​ពិ​ដាន​ប្រហែល 12 ម៉ែត្រ​។ ជា​ស្តង់ដារ​មួយ​ជាន់​មាន​ទំហំ​ប្រហែល 2,140 ម៉ែត្រការ៉េ មាន​កម្ពស់​ពិ​ដាន 3.9 ម៉ែត្រ​។ មាន​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ក្នុង​អគារ​ទាំងមូល​ពេញ 24 ម៉ោង និង​មាន​ប្រព័ន្ធ​ខ្យល់​បរិសុទ្ធ​។ មាន​ជណ្តើរយន្ត​ចំនួន 15 ប្រអប់ ដែលជា​ប្រភេទ​ជណ្តើរយន្ត​ល្បឿន​លឿន​កម្រិត​អន្តរជាតិ ដែល​អាច​ឡើងដល់​កំពូល​នៃ​អគារ​ក្នុង​រយៈពេល​ត្រឹមតែ 35 វិនាទី​។​

អគារ​នេះ​មាន​ជំនាញ​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​សេវាកម្ម​សាជីវកម្ម​សម្រាប់​ក្រុមហ៊ុន ផ្តល់​ជា​សេវាកម្ម​ប្រតិបត្តិការ​សាជីវកម្ម​ជា​បន្តបន្ទាប់​ចាប់ពី​ដើមទុន បច្ចេកវិទ្យា ម៉ាក​យីហោ ការជ្រើសរើស​បុគ្គលិក ការបណ្តុះបណ្តាល​ជាដើម​។ ដើម្បី​បំពេញតម្រូវការ​ជាច្រើន​នៃ​ការអភិវឌ្ឍន៍​សាជីវកម្ម បង្កើត​បរិយាកាស​ការិយាល័យ​ប្រកបដោយ​ផាសុកភាព និង​ស្ងប់ស្ងាត់​។ និង​នាំមក​នូវ​បទពិសោធន៍​ការិយាល័យ​ដ៏​ល្អ​ដល់​អតិថិជន​ក្នុង​តំបន់​។​

​ប្លង់​នៃ​ជាន់​ទី 46-48 ជា SKYBAR និង​កន្លែង​ទស្សនា​ទិដ្ឋភាព​ទីក្រុង​។ ជាន់​កំពូល​នៃ​អគារ​មាន​ចំណត​ឧទ្ធម្ភាគចក្រ​ផ្ទាល់ កន្លែង​ហាត់ប្រាណ ភោជនីយដ្ឋាន​លំដាប់​ខ្ពស់ អាង​ហែល​ទឹក​ជញ្ជាំង​កញ្ចក់​ហាក់ដូច​គ្មាន​ដែន ក្លឹប Leader exclusive CLUB មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ដែលមាន​ទំហំ 1000 ម៉ែត្រការ៉េ ។​ល​។ និង​ទីកន្លែង​សម្រាកលំហែ​ផ្សេងទៀត ដោយ​បង្កើត​នូវ លំហ​ផ្តាច់មុខ​មួយកន្លែង​ដែល ដោយ​គោរព​តាម​បទពិសោធន៍​សេវាកម្ម ដែល​លើសពី​ស្តង់ដារ​អន្តរជាតិ ។​

​គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​នេះ Morgan Tower បាន​បើក​ការផ្សព្វផ្សាយ​មុន​ការវិនិយោគ​ជា​សាកល ។ សូម​ស្វាគមន៍​មកកាន់ Morgan Tower ដែលជា​អគារ​ការិយាល័យ​កម្រិត 5A ថ្មី​ប្រចាំ​នៅ​កម្ពុជា យើង​រួមគ្នា​បង្កើត​សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ​ទាំងអស់គ្នា​!Hoteline:023995999Websitehttps://morganfordgroups.com/morgan-tower-investment៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម