សេដ្ឋកិច្ច
រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចូលរួមលើកស្ទួយវិស័យសហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែប្រសើរ
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តក្នុងការចូលរួមលើកស្ទួយវិស័យសហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែប្រសើរ ដើម្បីជាកម្លាំងចលករក្នុងការអូសទាញកំណើនសេដ្ឋកិច្ចជាតិ។ ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី “ប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១” ដែលរៀបចំឡើងដោយសហគ្រិនខ្មែរនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កាលពីថ្មីៗនេះ។

លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ប្រមុខរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយក្នុងការកសាង និង លើកស្ទួយសហគ្រិនភាពនៅក្នុងការដឹកនាំវិស័យឯកជន ដែលជាដៃគូរក្នុងកិច្ចអភិវឌ្ឍរបស់រាជរដ្ឋាភិបាល និងជាកម្លាំងចលករក្នុងការអូសទាញកំណើនសេដ្ឋកិច្ចជាតិ។
លោក វង្សី វិស្សុត បន្តថា កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១ ជាសកម្មភាពមួយក្នុងចំណោមកម្មវិធីស្នូលរបស់សហគ្រិនខ្មែរក្នុងការលើកស្ទួយវិស័យសហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែប្រសើរ តាមរយៈការបង្កើតបរិយាកាសអំណោយផលដល់សហគ្រិនឲ្យបានសិក្សារៀនសូត្រ សាកល្បងសមត្ថភាព និងកសាងបណ្ដាញក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងរឹងមាំ ដើម្បីកសាងមេទ័ព ឬអ្នកដឹកនាំពូកែៗក្នុងវិស័យឯកជន ប្រកួតប្រជែងក្នុងសមរភូមិសេដ្ឋកិច្ចក្នុងគោលដៅនៃការកសាងភាពរឹងមាំ ភាពធន់ និងទ្រទ្រង់ចីរភាពកំណើននៃសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែង។

ចំណែក លោក បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពគ្រប់តំបន់នៅក្នុងប្រទេសកម្ពុជាឲ្យបានទូលំទូលាយ និងគ្របដណ្តប់សហគ្រិនគ្រប់ប្រភេទសំដៅបង្កើនសហគ្រិនជំនាន់ថ្មី ដែលនឹងជំនួស ឬបន្ថែម ជាធនធានមនុស្ស ដើម្បីបង្កើតអាជីវកម្មបែបថ្មីឲ្យកាន់តែច្រើន។
គួរបញ្ជាក់ថា កម្មវិធី “ប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១” ត្រូវបានរៀបចំឡើងអស់រយៈពេលពេញ១ឆ្នាំ ដោយមានជ័យលាភីសរុបចំនួន ១៤ ពាន ក្នុងនោះ “ពានរង្វាន់ពន្លកសហគ្រិនខ្មែរ” មាន៣ពាន “ពានរង្វាន់សហគ្រិនក្នុងធុរកិច្ចបង្កើតថ្មី” មាន៦ពាន និង“ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា” មាន៥ពានរង្វាន់៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


