សេដ្ឋកិច្ច
កម្ពុជា នឹងមានកំពង់ផែទឹកជ្រៅជិតប៉ុនសិង្ហបុរីអាចទទួលកប៉ាល់ធំៗជុំវិញពិភពលោក
តាមផែនការជំហានទី១ កម្ពុជា មានគម្រោងសាងសង់កំពង់ផែទឹកជម្រៅ ដោយមានជម្រៅដក១៤ម៉ែត្រកន្លះ ជំហានទី២ មានជម្រៅទឹកដក ១៦ម៉ែត្រកន្លះ និងជំហានទី៣ មានជម្រៅរហូតដល់ដក ១៧ម៉ែត្រកន្លះ គឺជិតស្មើកំពង់ផែរបស់ទីក្រុងសាំងហ្កាពួ ដែលមានជម្រៅ ១៨ម៉ែត្រ ខណៈបច្ចុប្បន្នកម្ពុជា មានកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ ត្រឹមជម្រៅ ៩ម៉ែត្រកន្លះប៉ុណ្ណោះ។

លោក ទី សាគុណ អគ្គនាយករងបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា គម្រោងទាំងបីនេះ រាជរដ្ឋាភិបាលគាំទ្រ និងបានចុះហត្ថលេខាលើកម្ចីសម្បទានពីរដ្ឋាភិបាលជប៉ុនរួចហើយ។ លោកថា« ថវិកាយើងមានក្នុងដៃហើយ យើងនៅបំពេញនីតិវិធី និងសាងសង់ យើងនឹងបានកំពង់ផែថ្មីដែលមានជម្រៅទឹកជ្រៅ ដែលអាចទទួលបានកប៉ាល់ធំៗមកពីជុំវិញសកលលោកបាន»។

អគ្គនាយករងបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា តាមគម្រោងដំណាក់ទី១ នឹងត្រូវសាងសង់រួចរាល់ នៅឆ្នាំ ២០២៦។ ចំណែកឆ្នាំ ២០២៨-២០២៩ នឹងរួចរាល់ជំហានទី២ ដោយឡែកជំហានទី៣ គ្រោងនឹងបញ្ចប់ត្រឹមឆ្នាំ ២០៣០។
លោក ទី សាគុណ បានគូសបញ្ជាក់ថា គម្រោងពង្រីកការសាងសង់កំពង់ផែ ដោយសាររាជរដ្ឋាភិបាល មើលឃើញថា អនាគតបរិមាណទំនិញចេញ-ចូលតាមកំពង់ផែនេះ កាន់តែមានការកើនឡើង ហើយកំពង់ផែស្វយ័តខេត្តព្រះសីហនុ មានសារៈសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចជាតិ។
បច្ចុប្បន្ននេះ ទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ មានបរិមាណច្រើនជាងសមត្ថភាពនៃកំពង់ផែ ដែលអាចទទួលបាន។ លោក ទី សាគុណ បញ្ជាក់ថា សព្វថ្ងៃនេះ កំពង់ផែខេត្តព្រះសីហនុ អាចទទួលបានកប៉ាល់ដែលមានជម្រៅទឹក ៩ម៉ែត្រកន្លះ មានសមត្ថភាពដឹកជញ្ជូនស្មើនឹង ២០០០ TEU។ «ខ្ញុំជម្រាបជូនថា បច្ចុប្បន្ននេះ បើយើងនិយាយពីកប៉ាល់ដែលដឹកញ្ជូនទំនិញនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច អាចចូលមកកំពង់ផែយើងបានប្រហាក់ប្រហែលតែ ១៨-១៩ភាគរយទេ»។
កំពង់ផែស្វយ័ត បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនកប៉ាល់ចំនួន ១៣ ដែលមានកប៉ាល់ចេញចូលកំពង់ផែ ប្រមាណ១៥ជើង ក្នុងមួយសប្តាហ៍។ នេះជាការបន្ថែមរបស់អគ្គនាយករងបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


