ព័ត៌មានជាតិ
ADB ពិចារណាលើគម្រោងសាងសង់សាលាជាតិរដ្ឋបាលអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល
សម្ដេចក្រឡាហោម ស ខេង ឧបនាយករកដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយសាងសង់គម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល នៅថ្នាក់ក្រោមជាតិឱ្យកាន់តែប្រសើរ។

ការស្នើសុំនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៤ ខែ តុលា ក្នុងឱកាសដែលសម្តេចក្រឡាហោម ស ខេង បានអនុញ្ញាតឱ្យលោកស្រី Lyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា ទើបតែងតាំងថ្មី និងសហការី ចូលជួបសម្តែងការគួរសម។
នៅក្នុងជំនួបនោះ សម្តេចក្រឡាហោម ស្នើ៤ចំណុចធំៗឱ្យភាគី ADB ជួយគាំទ្រជាបន្តទៀតក្នុងនោះរួមមាន ទី១ បន្តស្វែងរកនូវអ្នកជំនាញបច្ចេកទេសបន្ថែម ដើម្បីគាំទ្រលើការងារអន្តរវិស័យមួយចំនួន ដូចជា ការរៀបចំប្រព័ន្ធអភិបាលកិច្ចឌីជីថល ការប្រែប្រួលអាកាសធាតុ។ ទី២ ស្នើ ADB ឱ្យគាំទ្របន្ថែមលើថវិកាខ្វះខាតសម្រាប់គម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន។ ទី៣ ស្នើដល់ ADB ឱ្យជួយគាំទ្រសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងទៀត ក្រៅពីសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលមានដូចជា សួនច្បារ ទីធ្លាកីឡា ស្រះទឺកជាដើម ក្នុងបរិវេណសាលាជាតិរដ្ឋបាលមូលដ្ឋាន។ ទី៤ ស្នើដល់ការគាំទ្រផ្នែកបច្ចេកទេស និងសម្ភារសម្រាប់ការងារស្រាវជ្រាវនៅសាលាជាតិរដ្ឋបាលមូលដ្ឋាន រួមទាំងការងារកសាងប្រព័ន្ធរដ្ឋបាល មូលដ្ឋាន និងគាំទ្រលើគម្រោងពង្រឹងសមត្ថភាពរដល់ដ្ឋបាល ស្រុកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ជាការឆ្លើយតប លោកស្រី Lyotsana Varma បានទទួលយកសំណើទាំងនេះ បន្តធ្វើការសិក្សាជាមួយក្រុមការងារក្រសួមហាផ្ទៃ ដើម្បីធានាបាននូវប្រសិទ្ធភាព។
លោកស្រីបន្តថា សម្រាប់ការងារពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ADB ក៏កំពុងតែរៀបចំគម្រោង ក្នុងតម្លៃរហូតដល់ទៅ ១០០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០៣០ ក្នុងនោះ លោកស្រីក៏ស្នើសុំការគាំទ្រផងដែរពីសម្តេចក្រឡាហោមផ្តល់ការគាំទ្រ ដើម្បីរួមគ្នាឱ្យគម្រោងនេះ អាចទទួលបានប្រសិទ្ធភាពទៅថ្ងៃអនាគត។
ជាការឆ្លើយតបសម្តេចក្រឡាហោម គាំទ្រក្នុងកិច្ចសហការរួមគ្នាជាមួយ ADB ដើម្បីសម្រេចគម្រោងនេះ ឱ្យទទួលបានជោគជ័យ ជាពិសេសក្នុងអាណត្តិការងាររបស់លោកស្រីនាយិកាផងដែរ៕ អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


