សេដ្ឋកិច្ច
លោក Warren Buffett ៖ពីនេះទៅមុខនៅតែគ្មានអ្វីរាំងខ្ទប់អាមេរិកបានដដែល!
អ្នកមានម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក គឺ មហាសេដ្ឋី លោក Warren Buffett បានបញ្ចេញការគាំទ្រដល់សហរដ្ឋអាមេរិកក្នុងការរើបរើ ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតឆ្លងរាលដាលយ៉ាងខ្លាំងក្លា ក៏ដូចជាវិបត្តិនយោបាយថ្មីៗនេះ។
លោក Warren Buffett បានធ្វើការវាយតម្លៃសុទិដ្ឋិនិយមអំពីសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ទោះបីគាត់បានទទួលស្គាល់ថា ជំងឺរាតត្បាតប្រភេទនេះអាចមានផលប៉ះពាល់ជាច្រើននិងខ្លំាងបំផុតក្តី។
បុរសវ័យ ៨៩ ឆ្នាំរូបនេះបានថ្លែងនៅក្នុងការប្រជុំប្រចាំឆ្នាំ Berkshire Hathaway នៅ Omaha រដ្ឋ Nebraska ដែលត្រូវបានប្រារព្ធធ្វើជាលើកដំបូងស្ទើរតែគ្មានម្ចាស់ភាគហ៊ុនមកចូលរួមសោះ ដោយសារតែភ័យខ្លាចជំងឺរាតត្បាត។
លោក Buffett បានមានប្រសាសន៍ទទួលស្គាល់ថា ផលប៉ះពាល់នៃជំងឺរាតត្បាតបានបំផ្លាញសេដ្ឋកិច្ចពិភពលោករួចទៅហើយក្នុងវិសាលភាពទូលំទូលាយ ប៉ុន្តែគាត់នៅតែមានសុទិដ្ឋិនិយមថា សហរដ្ឋអាមេរិកប្រយុទ្ធបានប្រកបដោយជោគជ័យ ដូចកាលចេញពីវិបត្ដិសង្គ្រាមលោកលើកទី ២ និងជំងឺរាតត្បាតផ្តាសាយកាលពីជាងមួយសតវត្សរ៍មុន។
លោក Buffett បានមានប្រសាសន៍ថា« នេះពិតជាការពិសោធន៍មួយ! ខ្ញុំនៅតែជឿជាក់ … គ្មានអ្វីដែលអាចបញ្ឈប់ រារាំងអាមេរិកបានទេ។»
ការប្រជុំប្រចាំឆ្នាំបានចាប់ផ្តើមជាច្រើនម៉ោងបន្ទាប់ពីក្រុមហ៊ុន Berkshire បានរាយការណ៍ពីការខាតបង់សុទ្ធនៅត្រីមាសដំបូងក្នុងទឹកប្រាក់ចំនួន ៤៩,៧៥ ពាន់លានដុល្លារ (៧៧,៤៧ ពាន់លានដុល្លារ) ដែលឆ្លុះបញ្ចាំងពីការខាតបង់ដ៏ធំធេងដែលមិនធ្លាប់មាន ចំពោះផ្សារភាគហ៊ុនទូទៅនៅ ធនាគារអាមេរិកនិងក្រុមហ៊ុនអេបផល។
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



