សេដ្ឋកិច្ច
ប្រធានាធិបតី ៖ ទំហំពាណិជ្ជកម្មកម្ពុជា-សាធារណរដ្ឋកូរ៉េកើនឡើង ២០ដង ៥ឆ្នាំចុងក្រោយ
ក្នុងរយៈពេល៥ឆ្នាំប៉ុណ្ណោះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា សាធារណរដ្ឋកូរ៉េ បានកើនឡើងរហូតដល់ ២០ដង។ នេះជាការលើកឡើងរបស់ប្រធានាធិបតីសាធារណរដ្ឋកូរ៉េលោក យូន ស៊ុកយុល (Yoon Suk-yeol) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ (23rd ASEAN-Republic of Korea Summi)] ជាមួយមេដឹងនាំអាស៊ាន នៅសណ្ឋាគារសុខាភ្នំពេញ រសៀលថ្ងៃទី ១១ វិច្ឆិកា។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក យូន ស៊ុកយុល (Yoon Suk-yeol) បានសម្តែងក្តីពេញចិត្តរវាងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា សាធារណរដ្ឋកូរ៉េ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិស័យវិនិយោគ ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ប្រជាជន និងប្រជាជន ជាពិសេសវិស័យឯកជន។
បើតាមលោក អ៊ាង សុផល្លែត ដោយមើលឃើញថាកម្ពុជា មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ជំនួយក្រៅប្រទេសរបស់កូរ៉េ មកកាន់កម្ពុជា នឹងកើនឡើងទ្វេដងសម្រាប់ជួយដល់កម្ពុជា ដើម្បីអភិវឌ្ឍប្រទេស។ លើសពីនេះទៀត លោកអះអាងថា នឹងជំរុញអ្នកវិនិយោគកូរ៉េ ឱ្យមកកម្ពុជា កាន់តែច្រើនឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។
ក្រោយពីភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង រហូតដល់១ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ហើយមានក្រុមហ៊ុនកូរ៉េប្រមាណ៣០០ក្រុមហ៊ុនកំពុងវិនិយោគផ្ទាល់នៅកម្ពុជា តាមវិស័យនានាដូចជាវិស័យកាត់ដេរ ហិរញ្ញវត្ថុ សំណង់ និងកសិកម្មជាច្រើនផងដែរ ។
ដោយឡែក ផ្អែកលើស្ថិតិរបស់អាស៊ាន សម្រាប់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ បានឈានដល់ ១៨៩.៥ប៊ីលានដុល្លារ កើនឡើង ២២.៣ភាគរយធៀបនឹងឆ្នាំ២០២២។ ការវិនិយោគដោយផ្ទាល់ពីសាធារណរដ្ឋកូរ៉េ ទៅកាន់អាស៊ាន ក្នុងឆ្នាំ២០២១ មានប្រមាណ ៧.១ប៊ីលានដុល្លារ ឬកើនឡើង ៦.០ភាគរយ ធៀបនឹងឆ្នាំ២០២០។
អាស៊ាន និងសាធារណកូរ៉េ បានក្លាយជាដៃគូសន្ទនានឹងគ្នានៅឆ្នាំ១៩៨៩។ សាធារណរដ្ឋកូរ៉េ ក៏ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់អាស៊ានផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


