សេដ្ឋកិច្ច
អង់គ្លេស ឧបត្ថម្ភប្រាក់ជាង ១ ពាន់ដុល្លារដល់គ្រួសារក្រីក្រ ដើម្បីជួយដោះស្រាយវិបត្តិសេដ្ឋកិច្ច
រហូតមកដល់ពេលនេះ វិបត្តិសេដ្ឋកិច្ចនៅចក្រភពអង់គ្លេស មិនទាន់ដោះស្រាយបាននៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងឆ្នាំ២០២៣ នេះ រដ្ឋាភិបាលអង់គ្លេសបានបញ្ចេញថវិកាឧបត្ថម្ភដល់គ្រួសារដែលមានចំណូលទាបរាប់លាននាក់នៅទូទាំងប្រទេស ដោយក្នុងមួយគ្រួសារទទួលបាន ៩០០ ផោន (១,០៨៤ ដុល្លារ) ។

ជំនួយជាសាច់ប្រាក់ដល់គ្រួសារក្រីក្រនេះ ត្រូវបានប្រកាសដោយអធិការបតីអង់គ្លេសលោក Jeremy Hunt នៅក្នុងសេចក្តីថ្លែងការណ៍ឆ្នាំថ្មីរបស់លោក រួមជាមួយនឹងការបង្កើនពន្ធ និងការចំណាយសាធារណៈកាន់តែតឹងរ៉ឹង ។
ជាមួយគ្នានោះផងដែរ ចំពោះជនពិការជាង ៦ លាននាក់ក៏ទទួលបានការឧបត្ថម្ភដាច់ដោយឡែកផងដែរចំនួន ១៥០ ផោន (១៨១ ដុល្លារ) និង ៣០០ ផោន (៣៦២ ដុល្លារ) ទៀតសម្រាប់ប្រាក់សោធននិវត្តន៍ជាង ៨ លាននាក់ ។

ទន្ទឹមនោះ កញ្ចប់ជំនួយចុងក្រោយបំផុតនេះគឺធ្វើតាមកម្មវិធីជំនួយសាច់ប្រាក់ ១,២០០ ផោន (១,៤៥០ ដុល្លារ) សម្រាប់គ្រួសារដែលមានចំណូលទាបកាលពីឆ្នាំមុន ខណៈដែលចក្រភពអង់គ្លេសកំពុងតស៊ូជាមួយវិបត្តិថ្លៃចំណាយការរស់នៅ ចំពេលបរិយាកាសសេដ្ឋកិច្ចកំពុងតែលំបាក ។
គួរឲ្យដឹងថា ចក្រភពអង់គ្លេស បានធ្លាក់ចូលក្នុងវិបត្តិអតិផរណាខ្ពស់បំផុត ១១.១ ភាគរយកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ដែលនាំឲ្យសេដ្ឋកិច្ចអង់គ្លេសធ្លាក់ចូលក្នុងវិបត្តិរហូតមកដល់សព្វថ្ងៃ ខណៈក្នុងឆ្នាំ ២០២៣ នេះផងដែរ សេដ្ឋវិទូជាច្រើនក៏បានព្យាករណ៍ដែរថា សេដ្ឋកិច្ចចក្រភពអង់គ្លេស នឹងនៅតែបន្តជួបវិបត្តិ ហើយអាចអាក្រក់ជាងមុនទៅទៀត ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Euro News
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


