សេដ្ឋកិច្ច
ចិន និងរុស្ស៊ី រំពឹងសម្រេចបានគោលដៅពាណិជ្ជកម្ម ២០០ ពាន់លានដុល្លារ មុនកាលកំណត់
ប្រទេសចិន និងរុស្ស៊ីរំពឹងថានឹងសម្រេចបាននូវគោលដៅពាណិជ្ជកម្មប្រចាំឆ្នាំចំនួន ២០០ ពាន់លានដុល្លារមុនកាលកំណត់ ខណៈដែលប្រទេសទាំងពីរកំពុងខិតខំបង្កើនកិច្ចសហប្រតិបត្តិការអាជីវកម្មលើវិស័យផ្សេងៗ ចាប់ពីពាណិជ្ជកម្មទំនិញរហូតដល់ការតភ្ជាប់ក្នុងតំបន់ ។
ក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះ លោក ស៊ី ជីនពីង និងលោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយស្តីពីផែនការសម្រាប់ការអភិវឌ្ឍវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចិន-រុស្ស៊ី រហូតដល់ឆ្នាំ ២០៣០ ។
ជាមួយគ្នានេះ លោក ស៊ី បាននិយាយថា ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ខ្សែសង្វាក់ផ្គត់ផ្គង់ គម្រោងថាមពល និងវិស័យបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ។ ទន្ទឹមនោះ លោក ស៊ី ក៏បានអញ្ជើញលោក ពូទីន ធ្វើដំណើរទៅកាន់ចិនវិញផងដែរក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី ៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅឆ្នាំនេះ ។
ដោយឡែក នៅឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគី ឈានដល់កម្រិតខ្ពស់បំផុតចំនួន ១៩០.២៧ ពាន់លានដុល្លារ ខណៈ ២ ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មរវាងចិន និងរុស្ស៊ីបានកើនឡើង ៣៦.៤ ភាគរយ ពោលឈានដល់ ៣៣.៥៩ ពាន់លានដុល្លារ ។
បន្ថែមពីនេះ រុស្ស៊ី បានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងកំពូលរបស់ចិនក្នុងខែមករា និងកុម្ភៈ ដោយផ្គត់ផ្គង់ប្រេងឆៅប្រហែល ១៥.៦៨ លានតោនទៅកាន់ចិន ។
កាលឆ្នាំ ២០១៩ ចិន និងរុស្ស៊ី បានរួមគ្នាកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគី របស់ពួកគេឲ្យឈានដល់ ២០០ ពាន់លានដុល្លារត្រឹមឆ្នាំ ២០២៤ ខណៈអ្នកជំនាញជឿជាក់ថា ពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងកើនលើស ២០០ ពាន់លានទៅទៀត ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Global Times
ចុចអាន ៖ ដឹងទេ លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅ រុស្ស៊ី ប៉ុន្មានលើកហើយ ចាប់តាំង ពីក្លាយជាប្រធានាធិបតីចិន?

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ