សេដ្ឋកិច្ច
ធនាគារធំមួយរបស់ អាមេរិក ខាតប្រាក់បញ្ញើជាង ១០០ ពាន់លានដុល្លារក្នុងត្រីមាសទី ១
ធនាគាររបស់អាមេរិក First Republic Bank បានខាតបង់ប្រាក់បញ្ញើជាង ១០០ ពាន់លានដុល្លារ ក្នុងអំឡុងត្រីមាសទី ១ បន្ទាប់ពីការដួលរលំរបស់ធនាគារ Silicon Valley និង Signature Bank ដែលជំរុញឲ្យមានការដកប្រាក់ពីអ្នកផ្តល់កម្ចីក្នុងតំបន់ ហើយប្រាក់ចំណេញបានធ្លាក់ចុះជាង ៣៣ ភាគរយ ។

តាមរយៈរបាយការណ៍នេះ ប្រាក់ចំណេញរបស់ធនាគារ First Republic បានធ្លាក់ចុះពី ៤០១ លានដុល្លារមកនៅត្រឹមតែ ២៦៩ លានដុល្លារកាលពីឆ្នាំមុន ខណៈប្រាក់ចំណូលនេះបានធ្លាក់ចុះ ១៣ ភាគរយ ឬធ្លាក់ចុះដល់ ១.២ ពាន់លានដុល្លារ ។
មិនតែប៉ុណ្ណោះ ភាគហ៊ុន First Republic បាត់បង់ជាង ៩០ ភាគរយនៃតម្លៃរបស់ពួកគេ ចាប់តាំងពីវិបត្តិធនាគារក្នុងខែមីនា ។ ទន្ទឹមគ្នានេះ ធនាគារត្រូវបានគេដឹងថា កំពុងព្យាយាមកាត់បន្ថយបុគ្គលិករបស់ខ្លួន និងកាត់បន្ថយប្រាក់ខែនាយកប្រតិបត្តិផងដែរ ។

ស្របពេលជាមួយគ្នានេះ របាយការណ៍បានកត់សម្គាល់ទៀតថា ភាគហ៊ុនធនាគារបានធ្លាក់ចុះ ១៥ ភាគរយ បន្ទាប់ពីការចេញផ្សាយពីទិន្នន័យប្រចាំត្រីមាសទី ១ ។
គួរបញ្ជាក់ថា ធនាគារ First republish Bank បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់វិនិយោគិនធំៗ បន្ទាប់ពីធនាគារ Silicon Valley និងធនាគារ Signature Bank បានដួលរលំកាលពីខែមុន ដោយធ្វើឲ្យប៉ះពាល់ដល់ការជឿទុកចិត្តរបស់ប្រជាជនអាមេរិកជាមួយធនាគារក្នុងតំបន់ និងធ្វើឲ្យអតិថិជនជាច្រើន នាំគ្នាសម្រុកដកប្រាក់បញ្ញើរចេញយកទៅដាក់នៅធនាគារធំៗជំនួសវិញ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


