សេដ្ឋកិច្ច
ពាណិជ្ជកម្ម រុស្ស៊ី-ចិន នឹងកើនដល់ ២០០ ពាន់លានដុល្លារក្នុងឆ្នាំនេះ
លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Mishustin បានថ្លែងក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងចិនអាចនឹងឈានដល់កម្រិតកំណត់ត្រាថ្មីចំនួន ២០០ ពាន់លានដុល្លារនៅឆ្នាំនេះ ស្របពេលដែលទីក្រុងមូស្គូប្រឈមនឹងភាពឯកោកាន់តែខ្លាំងឡើងពីលោកខាងលិច ។

ប្រទេសរុស្ស៊ីបានរងការវាយប្រហារដោយទណ្ឌកម្មសេដ្ឋកិច្ចផ្សេងៗពីសំណាក់លោកខាងលិច ចាប់តាំងពីបើកការវាយលុកលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុនមក ។ ប៉ុន្តែប្រទេសចិន ដែលជាមិត្តគ្មានដែនកំណត់របស់រុស្ស៊ីនោះ បានធ្វើឲ្យវិមានក្រឹមឡាំងមានជីវិតសេដ្ឋកិច្ចឡើងវិញ ដោយកាត់បន្ថយឥទ្ធិពលនៃការបណ្តេញចេញពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ។
កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរសម្រេចបាន ១៩០ ពាន់លានដុល្លារដែលភាគច្រើនត្រូវបានជំរុញដោយចិនទិញថាមពលពីរុស្ស៊ី ខណៈ ៤ ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មប្រទេសទាំងពីរក៏បន្តកើនឡើងដល់ ៤១ ភាគរយផងដែរ ។

លោក Mishustin បាននិយាយនៅឯវេទិកាធុរកិច្ចចិន-រុស្ស៊ីនៅទីក្រុងសៀងហៃកាលពីថ្ងៃអង្គារថា ឆ្នាំនេះមេដឹកនាំប្រទេសទាំងពីរនឹងអាចសម្រេចបាននូវគោលដៅតាមការកំណត់ ហើយនិងនាំមកនូវពាណិជ្ជកម្មសរុបដល់ ២០០ ពាន់លានដុល្លារ ។ ចំពោះការសម្រេចបាននេះ នឹងមានរយៈពេលមួយឆ្នាំ ពោលលឿនជាងកាលកំណត់ដោយប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំចិន ស៊ី ជីនពីង ក្នុងឆ្នាំ ២០១៩ ។
តែទោះជាយ៉ាងណា លោក Mishustin បញ្ជាក់ថា កិច្ចសហប្រតិបត្តិការថាមពលជាមួយប្រទេសចិន នៅតែជា អាទិភាពចម្បងដាច់ខាតរបស់រុស្ស៊ី ។

ក្រៅពីនេះ រុស្ស៊ី និងចិនក៏មានគម្រោងសាងសង់បំពង់បង្ហូរប្រេង Power-of-Siberia 2 ដើម្បីបញ្ជូនឧស្ម័នរុស្ស៊ីបន្ថែមទៀតទៅកាន់ប្រទេសចិនតាមរយៈប្រទេសម៉ុងហ្គោលី ។ ទោះគម្រោងនេះមិនទាន់បញ្ចប់នៅឡើយក្ដី ប៉ុន្តែលោក ពូទីន បាននិយាយកាលពីខែមីនាថា ប្រទេសទាំងបីបានបញ្ចប់កិច្ចព្រមព្រៀងទាំងអស់ស្តីពីបំពង់បង្ហូរប្រេង ហើយរុស្ស៊ីនឹងបញ្ជូនឧស្ម័នយ៉ាងហោចណាស់ ៩៨ ពាន់លានម៉ែត្រគូបទៅប្រទេសចិននៅឆ្នាំ ២០៣០ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNN
ចុចអាន ៖ រុស្ស៊ី ៖ ណាតូ នៅតែរឹងចចេសមិនទទួលស្គាល់ថា កំពុងប្រឈមនឹងការផ្ទុះ អាវុធនុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


