សេដ្ឋកិច្ច
វិបត្តិទីផ្សារនាំឲ្យក្រុមហ៊ុនអចលនទ្រព្យ វៀតណាម ចំនួន ៥៥៤ ត្រូវធ្លាក់ទឹក
ទីផ្សារអចលនទ្រព្យវៀតណាមរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៣ នេះ គឺមិនល្អប្រសើរនោះឡើយ ដែលជំរុញឲ្យក្រុមហ៊ុនអចលនទ្រព្យចំនួន ៥៥៤ ត្រូវបិទទ្វា ខណៈសកម្មភាពឈ្មួញកណ្តាលបានធ្លាក់ចុះមកត្រឹម ៣០ ទៅ ៤០ ភាគរយ ចាប់តាំងពីចុងឆ្នាំ ២០២២ មក ។

បើយោងតាមរបាយការណ៍របស់សមាគមអចលនទ្រព្យវៀតណាមបានឲ្យដឹងថា បច្ចុប្បន្នទីផ្សារអចលនទ្រព្យ កំពុងស្រេកឃ្លានការផ្គត់ផ្គង់ ជាពិសេសលំនៅដ្ឋានដែលមានតម្លៃសមរម្យ ដោយសារតែមិនសូវមានអតិថិជនទិញឡើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សមាគមបានពន្យល់ថា គឺបណ្ដាលមកពីអចលនទ្រព្យបច្ចុប្បន្នរបស់វៀតណាម សុទ្ធតែជាគម្រោងចាស់ មានគុណភាពទាប ទើបធ្វើឲ្យអតិថិជនគ្មានចំណាប់អារម្មណ៍ ។ ជំនួសមកវិញ អតិថិជនបែរជាងាកមកដាក់ប្រាក់ក្នុងធនាគារ ដើម្បីទទួលបានអត្រាការប្រាក់បញ្ញើខ្ពស់ ។ ម្យ៉ាងទៀត ការផ្គត់ផ្គង់មិនសមស្រប រួមជាមួយលំហូរសាច់ប្រាក់ទន់ខ្សោយ និងការថយចុះទំនុកចិត្ត ក៏ជាមូលហេតុចម្បងមួយទៀតបណ្តាលឲ្យការលក់ក្នុងឆ្នាំ ២០២២ និងត្រីមាសទី១ ឆ្នាំ ២០២៣ ធ្លាក់ចុះខ្លាំងបែបនេះ ។

នៅក្នុងត្រីមាសទី១ អាជីវកម្មអចលនទ្រព្យបានរាយការណ៍ថា ប្រាក់ចំណូលរួមសរុបចូលគ្នាបានធ្លាក់ចុះ ៦.៤៦ ភាគរយ ហើយប្រាក់ចំណេញក្រោយពន្ធរួមបញ្ចូលគ្នា ក៏ធ្លាក់ចុះផងដែរដល់ ៣៨.៦ ភាគរយ ។
ដោយឡែក ចំពោះឈ្មួញកណ្តាលផ្នែកអចលនទ្រព្យនេះទៀតសោតត្រូវបានលាឈប់ពីការងារ ក៏ដូចជាត្រូវជម្រុះចេញពីក្រុមហ៊ុន ខណៈអាជីវកម្មមួយចំនួនផ្សេងទៀតប្រកាសក្ស័យធន ដោយសារតែរកប្រាក់ចំណូលមិនបាន ។ ទន្ទឹមនឹងនេះ មានប្រហែល ៩៥ ភាគរយនៃឈ្មួញកណ្តាល ត្រូវបានកាត់ប្រាក់ខែរហូតដល់ ៧០ ភាគរយផងដែរ ។

គួរបញ្ជាក់ថា ប្រសិនបើស្ថានភាពនៅតែដុនដាបបែបនេះទៀត សមាគមអចលនទ្រព្យវៀតណាមអាចនឹងមានអាជីវកម្មតែ ២៣ ភាគរយប៉ុណ្ណោះ ដែលអាចឈរជើងនឹង រហូតដល់ចុងត្រីមាសទី៣ នៃឆ្នាំនេះ ហើយមានតែក្រុមហ៊ុនប្រហែល ៤៣ ភាគរយ ដែលនឹងអាចបើកដំណើរការរហូតដល់ដំណាច់ឆ្នាំ ២០២៣ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Investor
ចុចអាន ៖ វៀតណាម បិទរោងចក្រ វារី អគ្គិសនី ចំនួន ១១ ដោយសារ ខ្វះទឹក
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ